(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ (GDT) នៃក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសរសេរ​លិខិត​មួយច្បាប់​ជាភាសាអង់គ្លេស ជូនទៅដល់ស្ថានទូត​សហរដ្ឋអាមេរិក ប្រចាំ​នៅរាជធានីភ្នំពេញ ដោយសម្តែងការភ្ញាក់ផ្អើល និងស្រងាក​ចិត្តជាខ្លាំង ជុំវិញ​ការប្រកាសរបស់អាមេរិកផ្អាកជំនួយ​មកកាន់អគ្គនាយកដ្ឋានពន្ធដារកម្ពុជា ដោយសារអគ្គនាយកដ្ឋានពន្ធដារ បានចូលរួមធ្វើឲ្យ លទ្ធិប្រជាធិបតេយ្យដើរថយក្រោយ។

ប៉ុន្តែករណីប្រកាសផ្អាកនេះ ត្រូវបានលោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានសរសេរលិខិតផ្ញើទៅកាន់ស្ថានទូតអាមេរិកប្រចាំនៅរាជធានីភ្នំពេញ ដោយពន្យល់ថា៖ ការផ្តល់ជំនួយនេះបានបញ្ចប់​តាំងពីខែធ្នូ ឆ្នាំ២០១៦មកម្ល៉េះ (២០០៩-២០១៦) ដែលពេលនោះ អគ្គនាយកដ្ឋានពន្ធដារ បានរៀបចំពីធីបំពាក់គ្រឿងឥស្សរិយយស មេដាយសហមេត្រី ជូនលោក Bob Wenzed ជាប្រធានគម្រោង និងសហសេវិក ហើយលោកឯកអគ្គរដ្ឋទូត William A. Heidt ក៏បានចូលរួមជាធអិបតីក្នុងពេលនោះផងដែរ កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦កន្លងទៅ។ ប៉ុន្តែសហរដ្ឋអាមេរិក​បែរជាមកប្រកាស​ចេញនូវ​ការកាត់ផ្តាច់នេះ​ម្តងទៀត​នាពេលថ្មីៗនេះ ដែលបង្ក​ឲ្យមានយល់​ច្រឡំជាសាធារណៈថា អាមេរិក​​នៅតែបានផ្តល់​ជំនួយ​ដល់អគ្គនាយកដ្ឋានពន្ធដារ រហូតមកដល់ពេលបច្ចុប្បន្ន។

នៅក្នុងរបស់លោក គង់ វិបុល នោះបានបញ្ជាក់ថា សូមស្ថានទូតអាមេរិកគួររៀនមើលសភាពពីកម្ពុជា និងសូមកុំនិយាយបំភ្លើសនាំឲ្យមានការបកស្រាយខុសរឿង ប៉ះពាល់ដល់ទំនាក់ទំនងរវាងរាជរដ្ឋាភិបាលកម្ពុជា និងសហរដ្ឋអាមេរិក។

សេចក្តីបកស្រាយ​នៅក្នុងលិខិតអគ្គនាយកដ្ឋានពន្ធដារ មានដូចខាង​ក្រោមនេះ៖