(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃសុក្រ ទី០២ ខែមីនា ឆ្នាំ២០១៨ (ផ្សាយថ្ងៃចន្ទ ដល់ថ្ងៃសុក្រ នៅវេលាម៉ោង៧៖០០យប់)។ រាយការណ៍ព័ត៌មានដោយ៖ កញ្ញា ឆេង សូរិយា, កញ្ញា សំ ស្រីនីត, កញ្ញា យ៉ង់ សក្គុណា, អ្នកនាង កេត សត្យា,លោក អាន គុន្ធធារ៉ា៖
* ព័ត៌មានជាតិ (Cambodia News)
១៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ដរាបណានៅតែមានពួកអាចង្រៃ សម្តេចនឹងនៅតែបន្តកាន់តំណែងដើម្បីការពារសន្តិភាពប្រទេសមួយនេះ
២៖ សម្ដេចតេជោ ហ៊ុន សែន៖ ក្រុមអ្នកនយោបាយប្រឆាំង កំពុងតែដើរតាមអ្វីដែលសម្ដេចគូសឲ្យ ជាក់ស្ដែងរឿងដុតរូបទីមោង
៣៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសហាមដាច់អហង្ការដល់ក្រុមគ្រូពេទ្យ មិនឲ្យប្រកាន់និន្នាការនយោបាយចំពោះពលរដ្ឋ ក្នុងពេលផ្ដល់សេវាសុខាភិបាលដោយគ្មានការរើសអើង
៤៖ សម្តេចតេជោ ហ៊ុន សែន បានសម្រេចបង្កើតជាផ្លូវការនូវមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីបន្តសកម្មភាពរបស់មន្ទីរពេទ្យនេះ កុំឲ្យដួលរលំដោយសារអវត្តមានលោកវេជ្ជបណ្ឌិត Beat Richner
៥៖ សម្តេចតេជោ ហ៊ុន សែន ពន្យល់ពីភាពរឹងមាំរបស់កម្ពុជា ក្នុងការការពារបញ្ហាបំណុល, ពលរដ្ឋម្នាក់ៗជំពាក់បំណុលត្រឹមតែជាង២០០ដុល្លារ ខណៈបារាំង និងអាមេរិកជំពាក់ពី៤ទៅ៥ម៉ឺនដុល្លារ
៦៖ អ្នកនាំពាក្យក្រសួងការពារជាតិ ច្រានចោលព័ត៌មានបំភ្លៃថា ការផ្ទេរសិទ្ធិដឹកនាំសេនាធិការចម្រុះជូន លោក ហ៊ុន ម៉ាណែត ធ្វើឱ្យមានការបែកបាក់
៧៖ ខ្មាន់កាំភ្លើងដែលបើករថយន្ត តាមបាញ់ជនរងគ្រោះ ដល់មុខផ្ទះនៅខណ្ឌសែនសុខ គឺជាទាហាននៅយោធភូមិភាគទី៥, ថ្ងៃនេះមេបញ្ជាការយោធភូមិភាគទី៥ ប្រកាសគាំទ្រសមត្ថកិច្ចតាមចាប់ខ្លួន
៨៖ អគ្គនាយកពន្ធដារ ចាត់ទុកការចុះផ្សាយរបស់វិទ្យុ VOA និងអាស៊ីសេរី ពាក់ព័ន្ធរឿងអាមេរិកផ្តាច់ជំនួយបច្ចេកទេសដល់ពន្ធដារ គឺជាការភូតភរ និងបោកប្រាស់សាធារណជនប៉ុណ្ណោះ!
* ព័ត៌មានអន្តរជាតិ ( International News)
១៖ ក្រុមហ៊ុន Facebook បញ្ចប់ការធ្វើតេស្ដបែងចែក Explore Feed នៅក្នុងប្រទេសចំនួន០៦ហើយ រួមទាំងកម្ពុជា
២៖ មហាយក្សចិនប្រឆាំងច្បាប់អាមេរិកថ្មី និងព្រមានកោះតៃវ៉ាន់ថា «គួរប្រឹងធ្វើឲ្យខ្លួនឯងរឹងមាំ ជាជាងទៅពឹងបរទេស ដែលដូចនាំភ្លើងចូលផ្ទះ...»
៣៖ បង់ក្លាដែសបញ្ចេញប្រតិកម្មខ្លាំងៗ ចំពោះការបង្កើនចំនួនយោធា និងសព្វាវុធមីយ៉ាន់ម៉ា នៅតាមព្រំដែន ពាក់ព័ន្ធបញ្ហារ៉ូហ៊ីងយ៉ា...
៤៖ សហរដ្ឋអាមេរិក ហាក់ដូចជាកំពុងប្រើមេរៀននៅអ៊ីរ៉ាក់ ដើម្បីឈ្លានពានកូរ៉េខាងជើង?
៥៖ សហរដ្ឋអាមេរិក «លេងមួយក្បាច់លើវិស័យពាណិជ្ជកម្ម» ធ្វើឲ្យកាណាដាសម្តែងការតវ៉ា ព្រោះមិនអាចទទួលយកបាន...