(ភ្នំពេញ)៖ ឃ្លិបវីដេអូមួយ ដែលមានរយៈពេលជាងកន្លះម៉ោងថតដោយស្ត្រីរងគ្រោះម្នាក់ រៀបរាប់ពីការប្រើហឹង្សារបស់ប្ដីមកលើខ្លួន បណ្ដាលអោយរងរបួសហើមមុខហើមមាត់ធ្ងន់ធ្ងរ បានធ្វើអោយកក្រើតបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ព្រោះតែគេមើលទិដ្ឋភាពនៅក្នុវីដេអូគឺ បង្ហាញពីភាពខ្លោចផ្សារបស់ស្ត្រីដែលត្រូវជាភរិយាដៃពកូនបណ្ដើរ ឆុងទឹកដោះគោអោយកូនបៅបណ្ដើរ ហើយយំរៀបរាប់ និងអំពាវនាវអោយអោយមានការអន្តរាគមន៏ជាបន្ទាន់ បើមិនដូច្នេះទេ នាងនិងកូនច្បាស់ជាប្រឈមមុខទៅនឹងគ្រោះថ្នាក់ ដល់អាយុជីវិតជាមិនខាន។
បើតាមការរៀបរាប់របស់ស្ត្រីជាភរិយា អំពើហិង្សាក្នុងគ្រួសារនេះ គឺកើតនៅក្នុងទីរួមខេត្តបន្ទាយមានជ័យ ហើយគ្រួសារខាងលើនេះក៏ជាអ្នកមាន និងជាថៅកែធំមួយរូបផងដែរ។ ប៉ុន្តែគេមិនដឹងថាអំពើហឹង្សានេះ កើតឡើងបណ្ដាលមកពីមូលហេតុអ្វី ពិតប្រាកដនោះទេ ហើយបច្ចុប្បន្នក៏គេនៅមិនទាន់ដឹងថាតើករណីហឹង្សានេះ សមត្ថកិច្ចនឹងមានចំណាត់យ៉ាងណានោះដែរ។
សូមតាមដានឃ្លិបវីដេអូទាំងស្រុងដូចខាងក្រោម៖