(កំពង់ស្ពឺ)៖ ព្រឹកថ្ងៃសុក្រ ១រោច ខែផល្គុន ឆ្នាំរកា នព្វសក័ ពស ២៥៦១ ត្រូវនឹងថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៨នេះ ក្រោយពីទទួលបាននូវព័ត៌មានគួរឱ្យ​រន្ធត់ អំពីករណីគ្រោះអគ្គិភ័យនៅភូមិម្កាក់ ឃុំស្នំក្រពើ ស្រុកគងពិសី នាយប់ថ្ងៃទី០១ ខែមីនា​ ​ឆ្នាំ២០១៨ ដែលបណ្តាលឱ្យឆេះផ្ទះប្រជាពលរដ្ឋ​ចំនួន០២ខ្នងនោះ លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ និង លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញចុះសាកសួរសុខទុក្ខដោយផ្ទាល់ ដល់គ្រួសាររងគ្រោះ ក្នុងនោះក៏មានការចូលរួម ពីសាខាកាកបាទក្រហមខេត្ត និងអនុសាខាស្រុក ដោយបាននាំយកនូវ សម្ភារៈ ថវិកា និងគ្រឿងឧបភោគ បរិភោគមួយចំនួន ជូនបងប្អូនជនរងគ្រោះទៀតផង។

សូមជម្រាបថា គ្រោះអគ្គិភ័យមួយបានកើតឡើងនៅ ព្រលប់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨ ដោយឆេះបំផ្លាញផ្ទះប្រជាពលរដ្ឋ៣ខ្នង នៅនៅភូមិម្កាក់ ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

ម្ចាស់ផ្ទះដែលរងការខូខាតមាន៖

១៖ ឈ្មោះ ឃួន អូន ភេទស្រី អាយុ៦៣ឆ្នាំ រស់នៅភូមិម្កាក់ ឃុំស្នំក្រពើ សម្ភារៈខូចខាតមានផ្ទះ១ខ្នង ទំហំ៧ម៉ែត្រ គុណ ៨ម៉ែត្រ និង
និងផ្ទះបាយទំហំ៧ម៉ែត្រ គុណ៥ម៉ែត្រ ប្រក់ស៊ីប្រូ ជញ្ជាំងក្តា បេតុក្រោម តុឈើ២ ទូកញ្ចក់៣ សម្លៀកបំពាក់ ចានឆ្នាំឆេះទាំងស្រុង។

២៖ ម្ចាស់ឈ្មោះ យិន សុវុទ្ធី (អភិបាលរងស្រុក) ភេទស្រី អាយុ៥២ឆ្នាំ រស់នៅភូមិម្នាក់ ឃុំស្នំក្រពើ សម្ភារៈខូចខាតមាន ផ្ទះ១ខ្នងទំហំ៨ម៉ែត្រ គុណ១៤ម៉ែត្រ ប្រក់ក្បឿង ជញ្ជាំងក្តា បេតុងក្រោម លុយដុល្លា៥០០ដុល្លា លុយខ្មែរ ៤០០,០០០រៀល ស្រូវ២៧បាវ ទូរឈើ២
ទូរចាន១ តុ៣ គ្រែ៤ ពូក៣ សម្លៀកបំពាក់ ចានឆ្នាំខូចខាតទាំងស្រុង។

ចំពោះមូលហេតុនៃការឆេះនេះ ត្រូវបានសមត្ថកិច្ចបញ្ជាក់ថា ដោយសារដុតធូបទុកចោល៕