(ព្រះសីហនុ)៖ កម្លាំងនគរបាលខេត្តព្រះសីហនុ ក្រោមការបញ្ជាពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៨នេះ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ដោយដកហូតបានថ្នាំញៀនចំនួន៥កញ្ចប់។

មន្ដ្រីនគរបាលមូលដ្ឋានបានបញ្ជាក់ថា ប្រតិបត្តិការឃាត់ខ្លួននេះ ត្រូវបានធ្វើឡើងដោយ​ កម្លាំងជំនាញ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្ទឹងហាវ សហការជាមួយកម្លាំងនគរបាលឃុំអូត្រេះ បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ​ឃឹម ឈីវ​ អាយុ​៦២ឆ្នាំ​ នៅចំណុច​ក្រុម​៤​ ភូមិ​២​ ឃុំ​អូរត្រេះ ស្រុក​ស្ទឹងហាវ។

បើតាមមន្ដ្រីនគរបាលដដែល ក្រោយឃាត់ខ្លួនជនសង្ស័យខាងលើ កម្លាំងនគរបាលជំនាញដកហូតបាន ម្សៅក្រាមពណ៍សថ្លា ចំនួន​៥កញ្ចប់ និងទូរស័ព្ទមួយគ្រឿង។ ក្រោយឃាត់ខ្លួនជនសង្ស័យត្រូវបានបញ្ជូនទៅការិយាល័យជំនាញ ដើម្បីចាត់ការបន្ដតាមនីតិវិធី៕