(ភ្នំពេញ)៖ ក្រោយពីបើកសម្ពោធបង្ហាញរូបរាងជាសកលមិនបានប៉ុន្មានថ្ងៃផងនោះ ពេលនេះក្រុមហ៊ុនសាមសុងក៏បានប្រកាសទទួលការកម្ម៉ង់ទុកមុននូវកំពូលស្មាតហ្វូនសេរី S ចុងក្រោយនេះ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ ជាមួយនឹងការផ្តល់ជូនពិសេសជាច្រើនដូចជា បាសបំពងសម្លេង HARMAN KARDON ONYX MINI ដែលមានតម្លៃ ១២៩ដុល្លារ និងទឹកប្រាក់៥០ដុល្លារ ក្នុងហ្គេម Vainglory (In App Value) ព្រមទាំងលេខពិសេសរបស់ Smart ដែលមានតម្លៃ ១២៩ដុល្លារ រួមជាមួយកញ្ចប់ស្មាតធំហ្មង២៤ អាទិត្យសម្រាប់ Galaxy S9 និង៥២ អាទិត្យសម្រាប់ Galaxy S9+។

សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុនសាមសុង បានសហការជាមួយ ហ្គេម Vainglory ដែលផ្តល់ជូនទឹកប្រាក់ចំនួន៥០ដុល្លារ សម្រាប់ទិញទំនិញទាំងអស់នៅក្នុងហ្គេម រាល់ពេលដែលអ្នកទិញ Galaxy S9 ឬ Galaxy S9+។

គួររំលឹកផងដែរថា កំពូលទូរស័ព្ទដៃ Galaxy S9 និង S9+ មានការរចនារូបរាងដ៏ស្រស់ស្អាត ដោយមាន គែមស្តើងជាងមុន អេក្រង់មានភាពខ្មៅក្រឹប ដែលកាន់តែជួយបង្កើនសម្រស់ទូរស័ព្ទ ឱ្យកាន់តែរលើបរលើបរលោងមិនទាស់ភ្នែកឡើយ។

សមត្ថភាពពិសេស បំផុតរបស់កំពូលទូរស័ព្ទដៃ Galaxy S9 និង S9+ នោះគឺបច្ចេកវិទ្យាកាមេរ៉ាចុងក្រោយបង្អស់ ដែលមានសមត្ថភាពចាប់យករូបភាពយឺតៗបំផុត (960fps) នៃសកម្មភាពណាមួយដែលអ្នកមិនអាចមើលទាន់នឹងភ្នែកធម្មតាដូចជា ការលោតចូលអាងទឹក សត្វព្រាបហោះ -ល-។ លើសពីនេះ Galaxy S9 និង S9+ អាចចាប់យករូបភាពបានយ៉ាងច្បាស់ល្អ ទោះនៅក្នុងទីមានពន្លឺតិចក៏ដោយ (F1.5)។ មិនត្រឹមតែប៉ុណ្ណោះ លោកអ្នកអាចបង្កើត Emoji ដែលមានរូបរាងស្រដៀងនឹងអ្នកតែជារូបតុក្កតា និងមានគ្រប់ទឹកមុខផ្សេងៗគ្នាដូចជា សើច ញញឹម ភ្ញាក់ផ្អើល អៀន អន់ចិត្ត -ល- ដោយប្រើប្រាស់មុខងារ AR Emoji នៅក្នុង Camera។

មុខងារដ៏ច្នើមទាំងអស់នេះបានបង្កើតឡើងដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់មនុស្សជំនាន់ថ្មីដែលចូលចិត្តផ្តិតយករាល់សកម្មភាពសំខាន់ៗក្នុងជីវិតរស់នៅរបស់ពួកគេនៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។ នេះគឺជាសករាជថ្មីនៃកំពូលកាមេរ៉ា!

Galaxy S9 និង S9+ នឹងផ្តល់ជូននូវបទពិសោធន៍ស្មាតហ្វូន ដែលធ្វើឲ្យជីវិតរបស់អ្នកប្រើប្រាស់កាន់តែទំនើប ងាយស្រួល ផ្សារភ្ជាប់ រីករាយជាមួយការចែករំលែកនូវបទពិសោធន៍ជាមួយអ្នកជុំវិញ និងពិភពលោក។

សម្រាប់ប្រទេសកម្ពុជា Galaxy S9 មានជម្រើសផ្តល់ជូន 2 ពណ៌៖ ពណ៌ទឹកសមុទ្រ និងពណ៌ស្វាយ រីឯ Galaxy S9+ មានជម្រើស ៣ ពណ៌៖ ពណ៌ខ្មៅ ពណ៌ទឹកសមុទ្រ និងពណ៌ស្វាយ។
ឥទ្បូវនេះលោកអ្នកអាចកម្ម៉ង់ទុក Galaxy S9 និង S9+ នៅតាមដេប៉ូចែកចាយ និងហាងទំនើបទូរស័ព្ទសាមសុងទាំងអស់ដែលបានកំណត់ក្នុងប្រទេសកម្ពុជា។ តម្លៃផ្តល់ជូន៖

*Galaxy S9+ 256 GB = $999
*Galaxy S9+ 128 GB = $949
*Galaxy S9 128 GB = $859

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ៖ 1800 20 32 32 ៕