(ភ្នំពេញ)៖ លោកបណ្ឌិត្យសភាចារ្យ ស៊ុំ ឈុំប៊ុន អនុប្រធានរាជបណ្ឌិត្យកម្ពុជា បានលើកឡើងថា ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានធ្វើជនបរទេសទាំងអស់ដែលរស់នៅកម្ពុជា មានសិទ្ធិស្មើរគ្នាចំពោះមុខច្បាប់ និងសេរីភាពសាសនារបស់ខ្លួនផងដែរ។
លោកបណ្ឌិត្យសភាចារ្យ ស៊ុំ ឈុំប៊ុន បានថ្លែងបែបនេះ ក្នុងឱកាសលលោក រួមជាមួយលោកស្រីបណ្ឌិត Rie Nakamura សាស្ត្រចារ្យមកពីសាកលវិទ្យាល័យ «កេបាងសាអាង» ប្រទេសម៉ាឡេស៊ី ក្នុងចំសេចក្តីព្រាងកម្មវិធី «សតវត្សរ៍នៃការជម្លៀសជនជាតិចាម ដោយបង្ខំ ករណីសិក្សាជនជាតិចាម នៅម៉ាឡេស៊ី» នៅព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០១៨នេះ នៅរាជបណ្ឌិត្យសភាកម្ពុជា។
លោកបណ្ឌិត្យសភាចារ្យ ស៊ុំ ឈុំប៊ុន បានបន្តថា «រាជបណ្ឌិតសភា គឺជាកន្លែងសិក្សាស្រាវជា្រវជាន់ខ្ពស់របស់ថ្នាក់ជាតិ ចំពោះជនជាតិចាមជាពិសេសក្រោយថ្ងៃ០៧មករា ១៩៧៩ មកដលឥឡូវនេះ បងប្អូនខ្មែរឥស្លាម បានរស់រានមានជីវិតឡើងវិញដោយសារ៧ មករា ផុតពីការកាប់សម្លាប់ក្នុងរបប ប៉ុល ពត និងសង្គ្រាមស៊ីវិលក្នុងរបប លន់ នល់ ចឹងហើយ៣៩ ឆ្នាំហើយយដែលពួកគាត់រស់នៅ ក្នុងប្រទេសយើង ប្រកបដោយសុខដុមរមនា។ ពួកគាត់មានសិទ្ធគ្រប់បែបយ៉ាង មិនមែនតែសិទ្ធរស់រានមានជីវិតទេ គឺសិទ្ធក្នុងកាដើរហើរ គាត់អាចចេញទៅអារ៉ាប់ចេញទៅ ម៉ាឡេស៊ី ចេញទៅប្រទេសណា ក៏បានអាចបង្កើតសហគមន៍បាន ទៅតាមគោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជា»។
មន្រ្តីជាន់ខ្ពស់នៅស្ថាប័នស្រាវជ្រាវមួយនេះ បានប្រៀបធៀបសាសនាអ៊ីស្លាមនៅប្រទេសដទៃទៀត មានរូបភាពសាហាវឃោឃៅ តែនៅកម្ពុជាយើង មិនមាននោះទេ បងប្អូនខ្មែរឥស្លាមរស់នៅជាមួយខ្មែរ យ៉ាងសុខដុមរមនា ចឹងហើយដែលយើងឃើញថា នេះជាបុព្វហេតុ នៃការសិក្សាស្រាវជ្រាវជាពិសេសនៅសម័យ ប៉ុល ពត សម័យលន់ នល់ ដែលជនជាតិចាម ភៀសខ្លួនទៅនៅម៉ាឡេប្រហែលជាង ១០.០០០នាក់ ចឹងក៏កើតកូនចៅនៅម៉ាឡេស៊ី ដល់រាប់ម៉ឺននាក់ផងដែរ៕