(ភ្នំពេញ)៖ តាមការបង្ហើបប្រាប់មុននេះបន្តិចពីបុគ្គលិករបស់ក្រុមហ៊ុនស្រាបៀរ GANZBERG បានអោយដឹងថា ឆ្នាំនេះក្រុមហ៊ុននឹងធ្វើការចែកសំបុត្រឡានក្រុងលើសពីឆ្នាំមុនទៀត ដោយអាចនឹងលើសពី ១០០ឡានក្រុង។
កម្មវិធីមនុស្សធម៌របស់ក្រុមហ៊ុនស្រាបៀរ GANZBERG ក្នុងការរួមចំណែកកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋជាពិសេសកម្មករកម្មការនី ដែលនឹងត្រូវធ្វើដំណើរទៅស្រុកកំណើត នាឪកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខាងមុខនេះ ទទួលបានការសាទរយ៉ាងខ្លាំង កាលពីឆ្នាំមុន ហើយឆ្នាំនេះក្រុមហ៊ុនស្រាបៀរ GANZBERG ក៏នៅតែបន្តកម្មវិធីមនុស្សធម៌មួយនេះជូនដល់ប្រជាពលរដ្ឋ ក៏ដូចជាចែករំលែកស្នាមញញឹមរបស់ពួកគាត់ផងដែរ។
ព័ត៌មានលំអិតយ៉ាងណានោះក្រុមការងារយើងខ្ញុំ នឹងធ្វើការផ្សព្វផ្សាយជូនដំណឹងជាបន្តទៀត ៕