(ភ្នំពេញ)៖ យ៉ាងហោចណាស់មានមនុស្ស៤នាក់ បានស្លាប់ និង៨នាក់បានរងរបួសធ្ងន់ស្រាលក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨។
របាយការណ៍គ្រោះថ្នាក់ចរាចរណ៍ប្រចាំថ្ងៃ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានឲ្យដឹងថា នៅថ្ងៃម្សិលមិញមានគ្រោះថ្នាក់ចរាចរណ៍៨លើក បណ្តាលឲ្យខូចខាតម៉ូតូ៩គ្រឿង រថយន្តតូច៤គ្រឿង រថយន្តធំ១គ្រឿង និងរ៉ឺម៉ក១គ្រឿង។
មូលហេតុដែលនាំឲ្យគ្រោះថ្នាក់ចរាចរណ៍មានបើកល្បឿនលឿន ៣លើក មិនគោរពសិទ្ធិ១លើក មិនប្រកាន់ស្តាំ២លើក ប្រជែង១លើក និងបត់គ្រោះថ្នាក់១លើក៕