(ភ្នំពេញ)៖ ពិតជាខូចសុខភាពខ្លាំងណាស់ ប្រសិនបើផលិតផល គ្មានគុណភាពវាយលុកពាសពេញទីផ្សារយ៉ាងអាណធិបតេយ្យដូច្នេះ ពីព្រោះវាមិនត្រឹមតែគ្មានគុណភាព តែវាបានបន្ថែមនូវសារជាតិគីមីពុល បង្កគ្រោះថ្នាក់បន្តបន្ទាប់ដល់សុខភាព មនុស្សគ្រប់វ័យ ហើយមិនយូររាងកាយ នឹងចុះខ្សោយដោយសារសារជាតិគីមីអាហារនេះ។
ជាក់ស្តែងនៅរសៀលថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ (គ.ប.ផ.ក) ដឹកនាំកម្លាំងសម្ថកិច្ចចម្រុះ ដឹកនាំដោយឧត្តមសេនីយ៍ អ៊ូច ទូច អនុប្រធានលេខាធិការដ្ឋាន គ.ប.ផ.ក និងការសម្របសម្រួលពីលោក គុជ គឹមទ្បុង ព្រះរាជអាជ្ញារង នៃអយ្យការអមសាដំបូងរាជធានីភ្នំពេញ បានចុះឆែកឆេរទីតាំងសិប្បកម្មផលិតគ្រឿងបរិភោគខុសច្បាប់ ដោយបានរកឃើញ ទឹកម្ទេស ទឹកសៀង ទឹកស៊ីអ៊ីវ ទឹកប្រេងខ្យង និងសារធាតុផ្សំមួយចំនួន ធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់។
ឧត្តមសេនីយ៍ អ៊ូច ទូច បានបន្តថា សិប្បកម្មផលិតនេះ មានទីតាំងស្ថិននៅផ្ទៈលេខ ១៦៦A ផ្លូវលំ ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ការចុះឆែកឆេរនះ ធ្វើទ្បើងតាមដីកាបង្គាប់របស់តុលាការរាជធានីភ្នំពេញ។
ជាលទ្ធផលសមត្ថកិច្ចម្រុះបានសម្រេច ផ្អាកការធ្វើសិប្បកម្ម និងចំពោះផលិតផលដែលសម្រេចរួចហើយមិនអនុញ្ញាតឲ្យដាក់តាំងលក់ ចរាចរលើទីផ្សារទ្បើយ។ ករណីនេះសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ចូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់៕