(ភ្នំពេញ)៖ នៅយប់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨នេះ លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោក រួមជាមួយកម្លាំងសមត្ថកិច្ចចម្រុះនៃគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោក ចុះបើកប្រតិបត្តិការត្រួតពិនិត្យរថយន្តធន់ធំដឹកទំនិញខុសបច្ចេកទេស និងរថយន្តតទ្រុងវែងៗ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់កន្ថោក ខណ្ឌពោធិសែនជ័យ។