(ភ្នំពេញ)៖ សរុបព័ត៌មានជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨ (ផ្សាយពីថ្ងៃចន្ទ-សុក្រ ចាប់ពីម៉ោង ៧៖០០នាទីយប់)។ រាយការណ៍ព័ត៌មានដោយ៖ កញ្ញា ឆេង សូរិយា, កញ្ញា សំ ស្រីនីត, កញ្ញា យ៉ង់ សក្គុណា, អ្នកនាង កេត សត្យា,លោក អាន គុន្ធធារ៉ា និង លោក វង់ វុធ៖
* ព័ត៌មានជាតិ (Cambodia News)
១៖ សម្តេចតេជោ ហ៊ុន សែន៖ អូស្ត្រាលីអញ្ជើញទៅមិនមែនឱ្យជិះតាក់ស៊ីទេ គឺជិះរថយន្តគណៈប្រតិភូ ដោតទង់ជាតិកម្ពុជា តំណាងឲ្យកម្ពុជា និងអាស៊ាន
២៖ សម្តេចតេជោ ហ៊ុន សែន បោះពុម្ភសៀវភៅច្បាប់អប់រំទូន្មានរបស់ក្រុម ង៉ុយ និងបណ្ឌិត អ៊ូ ចុង ចំនួន១១ម៉ឺន ចែកចាយដល់លោកគ្រូអ្នកគ្រូទូទាំងប្រទេស
៣៖ សម្តេចតេជោ ហ៊ុន សែន សម្រេចឲ្យសាងសង់ផ្លូវបេតុងមួយខ្សែប្រវែងជាង១៦គីឡូម៉ែត្រ តាមសំណូមពររបស់អ្នកស្រុកស្រីសន្ធរ ដោយចំណាយថវិកាប្រមាណ៦លានដុល្លារ
៤៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសពីការដំឡើងប្រាក់ខែជូនមន្ត្រីរាជការ កម្លាំងប្រដាប់អាវុធម្តងទៀតនៅខែមេសា និងឧបត្ថម្ភបន្ថែមម្នាក់ៗ៥ម៉ឺនរៀល ក្នុងឱកាសបុណ្យឆ្នាំខ្មែរ
៥៖ សម្តេចតេជោ ហ៊ុន សែន ផ្តល់ប្រាក់ឧបត្ថម្ភប្រមាណ៧.៥លានដុល្លារអាមេរិក ដល់មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធទាំងអស់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ
៦៖ រថភ្លើងពីភ្នំពេញ ទៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ និងពីបាត់ដំបង ទៅស្វាយស៊ីសុផុន គ្រោងដាក់ឲ្យដំណើរការ នៅមុនពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ
៧៖ ក្រសួងការងារ នឹងរឹបអូសទ្រព្យសម្បត្តិរបស់រោងចក្រចំនួន៩ ដែលបានបិទទ្វារដោយម្ចាស់រត់ចោល ដើម្បីលក់ឡៃឡុងយកថវិកាបើកជូនកម្មករនិយោជិត និងសងរដ្ឋវិញ
៨៖ នាយផ្នែកការពារគោលដៅ២ នៃនាយកដ្ឋាននគរបាលការពារ ប្រើកាំភ្លើង AK47 បាញ់សម្លាប់ខ្លួនឯង ដោយសារមានជំងឺផ្លូវចិត្ត
៩៖ ពលករបរទេសជាង១០ម៉ឺននាក់ ធ្វើការនៅកម្ពុជាដោយគ្មានប័ណ្ណការងារ, ក្រសួងមហាផ្ទៃ និងក្រសួងការងារ ប្រកាសទុករយៈពេល១ខែ មុនចាត់វិធានការណ៍ច្បាប់
* ព័ត៌មានអន្តរជាតិ ( International News)
១៖ បែកធ្លាយផែនការសម្ងាត់ធំបំផុត ដែលប្រទេសធំៗ ០៥ ចង់ហែកស៊ីរី ហើយចែកតំបន់គ្នាគ្រប់គ្រង ខណៈមានមេខ្លោងធំមួយនៅពីក្រោយ
២៖ ប្រធានាធិបតីកូរ៉េខាងត្បូង ព្រលះនាយករដ្ឋមន្ត្រីជប៉ុនយ៉ាងចាស់ដៃ និងប្រាប់ឲ្យមើលឡើងវិញ ពីទង្វើអាក្រក់កាលពីអតីតកាល!
៣៖ លោក រ៉ូឌ្រីហ្គោ ឌូតឺតេ «ចង់លាលែងពីតំណែងមុនអាណត្តិ» ដោយហេតុថាលោកចាស់ពេក!
៤៖ ព័ត៌មានរសើប! ប្រមុខការទូតរុស្ស៊ី ចោទអាមេរិកចំៗតែម្តងថា កំពុងបង្វឹកជំនាញប្រើអាវុធនុយក្លេអ៊ែរ ដល់បណ្តាសម្ព័ន្ធមិត្ត ដើម្បីប្រឆាំងរុស្ស៊ី!
៥៖ ស្ថានការណ៍ក្តៅខ្លាំងពេកនៅស៊ីរី ដល់ថ្នាក់លែងមានអ្នកគោរពដំណោះស្រាយ UN ហើយ UN បានត្រឹមសោកស្តាយ ចំពោះមុខមនុស្សស្លាប់ជិត ៦០០នាក់
៦៖ អ្នកនាង Hope Hicks មន្ត្រីជាន់ខ្ពស់ដ៏ស្រស់សោភាប្រចាំសេតវិមាន លោក ដូណាល់ ត្រាំ សម្រេចចិត្តលាលែងពីតំណែង! ៕