(កំពត)៖ ផ្តើមចេញពីការគិតគូរសុខទុក្ខរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍនៅទូទាំងប្រទេស និយាយជារួម និងនិយាយដោយឡែក នៅស្រុកអង្គរជ័យ ខេត្តកំពត ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈលោក ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ ដែលអំណោយដ៍ថ្លៃថ្លារបស់សម្តេចទាំង២ ដែលមានថវិកា២០លានរៀល ប្រគេនព្រះចៅអធិការវត្តអង្គពន្លឺ និងថវិកា២០លានរៀលទៀតប្រគេន ព្រះចៅអធិការវត្តយសមន្ត្រី។
លោក ជឹង ផល្លា អភិបាលរង នៃគណ:អភិបាលខេត្តកំពត បានលើកឡើងពីវិរៈភាពរបស់ប្រមុខថ្នាក់ដឹកនាំ ដែលបានយកជីវិត ទៅប្តូរនឹងសន្តិភាពដែលបានមកដោយលំបាកបំផុត ដែលសន្តិភាពនេះហើយ បានធ្វើឱ្យប្រជាពលរដ្ឋនៅទូទាំងប្រទេស បាននិងកំពុងអាស្រ័យផលដោយរស់នៅក្នុងសន្តិភាព ស្ថេរភាពសង្គម និងការអភិវឌ្ឍ។
លោកបញ្ជាក់ថា ប្រមុខថ្នាក់ដឹកនាំ រាជរដ្ឋាភិបាលបាននិងកំពុងធ្វើអ្វីគ្រប់យ៉ាងដើម្បីថែរក្សាសន្តិភាព ស្ថេរភាពសង្គម និងអភិវឌ្ឍប្រទេសជាតិ ឱ្យមានការរីកចំរើនលើគ្រប់វិស័យទាំងផ្នែកអាណាចក្រ និងពុទ្ធចក្រនៅទូទាំងប្រទេស។ ជាក់ស្តែង សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈលោក ហ៊ុន ម៉ាណែត បានយកចិត្តទុកដាក់អភិវឌ្ឍទាំងផ្នែកអាណាចក្រ និងពុទ្ធចក្រនៅក្នុងស្រុកអង្គជ័យ រួមមាន៖ ព្រះវិហារ ផ្លូវថ្នល់ សាលារៀន មន្ទីពេទ្យ និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត។
តំណាងឱ្យព្រះសង្ឃ ប្រជាពលរដ្ឋនៅទូទាំងស្រុក បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចទាំង២ ដែលបានយកចិត្តទុកដាក់អភិវឌ្ឍទាំងផ្នែកអាណាចក្រ និងពុទ្ធចក្រនៅក្នុង ស្រុកអង្គជ័យ តាមរយៈលោក ហ៊ុន ម៉ាណែត នាពេលនេះ ដែលធ្វើឱ្យប្រជាពលរដ្ឋរស់នៅក្នុងជីវភាពសមរម្យ។ ដូច្នេះថ្នាក់ដឹកនាំ ព្រះសង្ឃ និងប្រជាពលរដ្ឋនៅទូទាំងស្រុក សូមចងចាំជានិច្ចនូវគុណូបការដ៍ថ្លៃថ្លា របស់ប្រមុខថ្នាក់ដឹកនាំនៃព្រះរាជាណាចក្រកម្ពុជា។
លោក ភុន សារពេជ្រ ប្រធានយុវជនគណបក្សប្រជាជនខេត្តកំពត បញ្ជាក់ថា សាសនាព្រះពុទ្ធគឺជាមូលដ្ឋានគ្រឹះក្នុងការបណ្តុះសន្តិភាពផ្លូវចិត្ត និងក្តីសង្ឃឹមរបស់បុគ្គលម្នាក់ៗ និងប្រព្រឹត្តតែអំពើល្អប្រកបដោយកាយ វាចារ ចិត្តសំដៅលើកកំពស់ សីលធម៌ គុណធម៌និងសុជីវធម៌នៅក្នុងការរស់នៅប្រចាំថ្ងៃរបស់មនុស្ស ។
សូមបញ្ជាក់ផងដែរថា លោក ហុ៑ន ម៉ាណែត បានប្រកាសប្រគេនជូននូវថវិកា ជាអំណោយដ៏ថ្លៃថ្លាពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ខណៈពេលដែលលោកបានចូមរួមជាអធិបតីភាព ក្នុងពិធីកាត់ឫសសីមានិង សមិទ្ធផលនានានៅវត្តយសមន្ត្រីកាលពី ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៨ កន្លងទៅនេះ៕