យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី០១ ខែមីនា៖ រកឃើញយានយន្ដល្មើសច្បាប់៤៣៣គ្រឿង និងផាកពិន័យ១៨៥គ្រឿង, រាជធានីភ្នំពេញឃាត់យានយន្ត៧៣៣គ្រឿង
01-03-2018 18:32
(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ៣,៩៣០គ្រឿង រកឃើញល្មើសច្បាប់៤៣៣គ្រឿង (ម៉ូតូ៧២ភាគរយ) អប់រំ២៤៨គ្រឿង និងផាកពិន័យ១៨៥គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី០១ ខែមីនានេះ ត្រួតពិនិត្យរួមបានចំនួន១,១៩៣គ្រឿង អប់រំ១២៥គ្រឿង និងផាកពិន័យចំនួន១០៦គ្រឿង។
ដោយឡែកសម្រាប់រាជធានីភ្នំពេញវិញ នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨ សមត្ថកិច្ចនគរបាលឃាត់បានម៉ូតូ៧៣៣គ្រឿង ដែលជិះបញ្ច្រាស មិនពាក់មួកសុវត្ថិភាព មិនដាក់កញ្ចក់ មិនមានស្លាកលេខ៕