(ភ្នំពេញ)៖ ថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨នេះ ដោយមានកិច្ចប្រឹងប្រែងជាច្រើនក្នុងពេលកន្លងមក ក្រុមហ៊ុន EZECOM បានបង្ហាញជូនលោកអ្នកនូវ EzeBiz ដែលជាគម្រោងអ៊ីនធឺណិតថ្មី ចុងក្រោយគេរបស់ EzeBiz ត្រូវបានអភិវឌ្ឍឡើងសម្រាប់បរិបទ នៃធុរកិច្ចសម័យទំនើប ព្រមទាំងជាគម្រោងអ៊ីនធឺណិត ដ៏អស្ចារ្យបំផុត មិនធ្លាប់មានសម្រាប់អតិថិជនប្រភេទអាជីវកម្មនានា។

EzeBiz អស្ចារ្យទាំងតម្លៃ និងសមត្ថភាព ពោលគឺ អតិថិជនទទួលបានប្រសិទ្ធភាពចំណាយខ្ពស់ ព្រមទាំងទំនុកចិត្ត គុណភាព និងល្បឿនលឿន ផ្តាច់គេ។ ប្រៀបធៀបនឹងគម្រោងចាស់ដែលត្រូវបានផ្លាស់ចេញ អតិថិជនទទួលបានសមត្ថភាពតភ្ជាប់គុណភាព និងល្បឿនល្អជាងមុន រីឯតម្លៃនៅតែប្រកួតប្រជែង។

ទាំងនេះគឺជាលក្ខណៈពិសេស និងអត្ថប្រយោជន៍មួយចំនួនរបស់គម្រោង EzeBiz៖
* ល្បឿន Upload & Download លឿនស្មើគ្នា រីករាយជាមួយល្បឿនលឿនដូចគ្នាក្នុងសកម្មភាពគ្រប់យ៉ាង។
* ល្បឿនគុណទ្វេដងពេល Off-peak ទទួលបានល្បឿនលឿនគុណនឹងពីរ នៅពេលយប់ និងចុងសប្តាហ៍។
* ល្បឿនបន្ថែមសម្រាប់មាតិកាពេញនិយម ទទួលបានល្បឿនអប្បបរមា50 mbps សម្រាប់មាតិកាមួយចំនួនរួមមាន៖ Skype, Facebook, YouTube និងមាតិកាមួយចំនួនទៀត។
* Uptime ខ្ពស់បំផុត យើងធានា Uptime ៩៩.៩៥% ដែលជាកម្រិតស្តង់ដារខ្ពស់បំផុតនៅក្នុងវិស័យនេះ។
* ការគាំទ្រ២៤/៧ មានទំនុកចិត្ត សូម្បីនៅពេលកណ្តាលរាត្រី ព្រោះមានការគាំទ្រ១២៤ម៉ោង។

ក្រុមហ៊ុន EZECOM ក៏អាចផ្តល់ជូនលោកអ្នកនូវជម្រើសពិសេសតាមតម្រូវការ ទាំងល្បឿនកម្រិតលឿនបំផុតក៏បាន ស្របតាមតម្រូវការ នៃអាជីវកម្មរបស់អ្នក ដូច្នេះ តើអ្នករង់ចាំអ្វីទៀត? សម្រាប់ព័ត៌មានលម្អិត សូមហៅទូរស័ព្ទមកលេខ ០២៣ ៨៨៨ ១៨១/ ០៨៥ ៨៨៨ ១៨១ ឬអ៊ីម៉ែលមក [email protected] !