(ភ្នំពេញ)៖ ពិតជាអស្ចារ្យ! ឱកាសរីកចម្រើនមកដល់ទៀតហើយ! ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ ប្រាសាក់ ផ្តល់ជូនកាដូពិសេសសម្រាប់អតិថិជនទាំងអស់ ដែលបើកគណនីបញ្ញើមានកាលកំណត់នៅប្រាសាក់ ដោយបន្ថែមអត្រាការប្រាក់រហូតដល់ ៨% ក្នុងមួយឆ្នាំ ហើយការផ្តល់ជូននេះ មានសុពលភាពចាប់ពីថ្ងៃទី១ ខែមីនា ឆ្នាំ២០១៨ នេះតទៅហើយ។
ប្រញាប់ឡើង!! ការផ្តល់ជូនពិសេសនេះមានកំណត់។ កុំឲ្យឱកាសនេះកន្លងផុតឲ្យសោះ។លោក សាយ សូនី ប្រធាននាយកប្រតិបត្តិគ្រប់គ្រងទីផ្សារ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ បានមានថ្លែងថា «ការដាក់ប្រាក់បញ្ញើសន្សំនៅប្រាសាក់ជាជម្រើសជាឆ្លាតវៃ។មិនត្រឹមតែទទួលបានអត្រាការប្រាក់បន្ថែមខ្ពស់រហូត ៨% នោះទេ អតិថិជនក៏ទទួលបានអត្ថប្រយោជន៍ជាច្រើនទៀត ដោយប្រាសាក់ផ្ដល់នូវទំនុកចិត្ត សុវត្ថិភាព និងមធ្យោបាយដ៏ងាយស្រួលក្នុងការចាត់ចែងសាច់ប្រាក់ តាមសាខា ម៉ាស៊ីនអេធីអឹម និងសេវាធនាគារចល័ត គ្រប់ពេលវេលា គ្រប់ទីកន្លែង» ។
ប្រាសាក់ គឺជាស្ថាប័នដ៏ធំមួយក្នុងចំណោម គ្រឹះស្ថានធនាគារនិងហិញ្ញវត្ថុចំនួន៥ នៅព្រះរាជាណាចក្រកម្ពុជា មានបណ្ដាញការិយាល័យ១៧៦ សាខា និងបណ្ដាញអេធីអឹម១៣០គ្រឿងទូទាំងប្រទេស និងមានទ្រព្យសកម្មសរុប ជិត២,០០០លានដុល្លារអាមេរិក សមតុល្យប្រាក់បញ្ញើសន្សំជាង៩៤៥ លានដុល្លារអាមេរិក ព្រមជាមួយនឹងប្រព័ន្ធធនាគារស្នូលទំនើប ដែលរក្សាបាននូវសុវត្ថិភាព
និងទំនុកចិត្តខ្ពស់។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទូរស័ព្ទលេខ៖ 023 999 911 ឬ 086 999 911 ឬ ចូលទៅកាន់វេបសាយត៍ www.prasac.com.kh ឬ ការិយាល័យប្រាសាក់ដែលនៅជិតលោកអ្នកបំផុត ៕