(ភ្នំពេញ)៖ ក្រុមហ៊ុនសាមសុងបានធ្វើការសម្ពោធម៉ាស៊ីនត្រជាក់ Wind- Free ដែលជាម៉ាស៊ីនត្រជាក់ម៉ូដែលថ្មីរបស់ក្រុមហ៊ុនសាមសុងនិងជាម៉ូដែលដំបូងបំផុតដែលបំពាក់ World 1st 8 pole compressor និងបចេ្ចកវិទ្យាDigital inverter ដែលអាចសន្សំសំចៃថាមពលអគ្គីសនីដល់ទៅ72%ជាមួយនឹងការធានារយះពេល10ឆ្នាំ។

ម៉ាស៊ីនត្រជាក់ Wind- Free គឺជាម៉ាស៊ីនត្រជាក់ដែលបានរចនាឡើងជារាងត្រីកោណ ជាមួយនឹងរន្ធតូចៗចំនួន21,000 ដែលអាចផ្តល់ ភាពត្រជាក់ដូចធម្មជាតិ, មានផាសុកភាពនិងគ្មានខ្យល់រំខាន។

ឥទ្បូវនេះម៉ាស៊ីនត្រជាក់ Wind- Freeបានដាក់លក់ជាផ្លូវការនៅតាមបណ្តាហាងទំនើបសាមសុងនិងដេប៉ូចែកចាយរបស់ក្រុមហ៊ុនសាមសុងទូទាំងប្រទេសកម្ពុជា។

សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចទំនាក់ទំនងមកកាន់លេខ៖ 1800 203 232 ឬអញ្ចើញមកទស្សនាដោយផ្ទាល់នៅតាមបណ្តាហាងទំនើបសាមសុងនិងដេប៉ូចែក ដែលនៅជិតលោកអ្នកបំផុត ៕