(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ចៅ ភិរុណ អគ្គនាយក នៃអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស នៃក្រសួងការពារជាតិ ព្រមទាំង អគ្គនាយករង និងសហការី សូមចូលរួមរំលែកទុក្ខជូន នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកជំទាវ ចំពោះការទទួលមរណភាពរបស់ មហាឧបាសិកា តាត់ ឡឹង នៅរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ ក្នុងជន្មាយុ៨៨ឆ្នាំ ដោយជរាពាធ។

នាយឧត្តមសេនីយ៍ ចៅ ភិរុណ បានចាត់ទុកថា មរណភាពរបស់មហាឧបាសិកា គឺជាការបាត់បង់នូវម្តាយ ម្តាយក្មេក និងជីដូន ជាទីគោរពស្រឡាញ់ ដ៏ជ្រាលជ្រៅរបស់ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត និងក្រុមគ្រួសារទាំងមូល។ មហាឧបាសិកា តាត់ ឡឹង បានរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងការលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋជាច្រើន ជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈសន្ធាបរិច្ចាគរបស់មហាឧបាសិកា ពេលនៅមានព្រះជន្ម។

ឧបាសិកា តាត់ ឡឹង ម្តាយបង្កើតនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា, អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស បានទទួលមរណភាពនៅវេលាម៉ោង១៤៖៤៥នាទីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ ក្នុងជន្មាយុ៨៨ឆ្នាំ ដោយជរាពាធ។ សពឧបាសិកា តាត់ ឡឹង ត្រូវបានតម្កល់ធ្វើបុណ្យតាមប្រពៃណី នៅគេហដ្ឋានរបស់ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ក្នុងឃុំព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

សូមបញ្ជាក់ថា​ នៅព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០១៨ នាយឧត្តមសេនីយ៍ ចៅ ភិរុណ ព្រមទាំងអគ្គនាយករង និងសហការី បានអញ្ជើញចូលរួម គោរពវិញ្ញាណក្ខន្ធ មហាឧបាសិកា តាត់ ឡឹង នៅគេហដ្ឋាន នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ស្ថិតក្នុងភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល៕