(កំពង់ចាម)៖ ក្នុងអំឡុងពេលពីរសប្តាហ៍នៃខែកុម្ភៈ ឆ្នាំ២០១៨នេះ ស្រាបៀរកម្ពុជាបានរកឃើញអ្នកឈ្នះទឹកប្រាក់សុទ្ធ ១០,០០០ដុល្លារ រហូតទៅដល់ប្រាំរូបឯណោះ។
បងប្រុស នឿន សៀកឡេង ដែលមានទីលំនៅ នៅស្រុកកំពង់សៀម ខេត្តកំពង់ចាម បានឲ្យដឹងថា «ខ្ញុំពិតជាមានអារម្មណ៍សប្បាយរីករាយមែនទែន មិនដែលនឹកស្មានដល់ទេ»។
លើសពីនោះ បងស្រី យ៉ុង ស៊ីដា ដែលមានទីលំនៅ នៅស្រុកជើងព្រៃ នៃខេត្តកំពង់ចាមដដែលនោះ បានឲ្យដឹងផងដែរថា «ខ្ញុំនឹងយកទឹកប្រាក់ ដែលឈ្នះនេះយកទៅធ្វើជាដើមរកស៊ីបន្ថែមទៀត ដើម្បីពង្រីកមុខរបរឲ្យធំជាងមុន»។
ក្រៅពីនេះ ស្រាបៀរកម្ពុជាក៏បានរកឃើញអ្នកមានសំណាងឈ្នះទឹកប្រាក់ ១,០០០ដុល្លារ រហូតដល់៣៥នាក់ផ្សេងទៀត ដែលមានទីលំនៅក្នុងខេត្តកំពង់ចាមដូចគ្នា។
គួរបញ្ចាក់ថា កាលពីពាក់កណ្តាលខែមករា ឆ្នាំ២០១៨ ស្រាបៀរបានប្រគល់រង្វាន់ប្រាក់សុទ្ធសរុប២១ម៉ឺនដុល្លារ ជូនអតិថិជនសរុប ១៣៧នាក់ មកពី១២ខេត្ត ក្រុងគ្នារួចម្តងហើយ។
ស្រាបៀរកម្ពុជា ផ្តល់រង្វាន់ជូនអតិថិជនជាប្រាក់សុទ្ធ ១,០០០ ដុល្លារ រហូតដល់ ១០,០០០ដុល្លារ ដែលសរុបជាទឹកប្រាក់ ១លានដុល្លារ និងរង្វាន់ស្រាបៀរមួយកំប៉ុងជាច្រើនទៀត ជារៀងរាល់ខែ៕