(ភ្នំពេញ)៖ ក្នុងខែកុម្ភៈ ឆ្នាំ២០១៨នេះ រោងចក្រចំនួន ១៥ថ្មីទៀតហើយ ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ចេញច្បាប់អនុញ្ញាតអោយបើកដំណើរការនៅកម្ពុជា ក្រោមទុនវិនិយោគជាង១៨០លានដុល្លារអាមេរិក និងបង្កើតការងារថ្មីជូនប្រជាជនកម្ពុជាបានចំនួន ៧៤៥៨កន្លែង។
យោងតាមរបាយការណ៍ដែលបង្ហោះលើ Facebook ផ្លូវការ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រោងចក្រដែលទើបបង្កើតថ្មីទាំងនោះរួមមាន៖
១៖ ក្រុមហ៊ុន «MONTI APPAREL (CAMBODIA) CO., LTD» គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ មានទីតាំងវិនិយោគស្ថិតនៅភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២.៣៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៨៥៩កន្លែង។
២៖ ក្រុមហ៊ុន «NANWANG TRAVEL GOODS CO., LTD» គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ មានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៤ ភូមិរំដួល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ២.៨២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៧៧០កន្លែង។
៣៖ ក្រុមហ៊ុន «JS LEATHER COLLECTION PHNOM PENH CO, LTD» គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ មានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃល្ង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៣.៤៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៧៧០កន្លែង។
៤៖ ក្រុមហ៊ុន «WEICHUANG COMMODITY (CAMBODIA) CO., LTD.» គម្រោងបង្កើតរោងចក្រផលិតវត្ថុអនុស្សាវរីយ៍ មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគចំនួន១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៣១៣កន្លែង។
៥៖ ក្រុមហ៊ុន «HE YI TECHNOLOGY (CAMBODIA) PRINTING & PACKAGING CO., LTD.» គម្រោងបង្កើតរោងចក្រផលិតសម្ភារៈវេចខ្ចប់ កេសក្រដាសកាតុង ប្រអប់/ថង់ផ្លាស្ទីក និងបោះពុម្ពលើសម្ភារៈវេចខ្ចប់, មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ច ពិសេសស្វាយរៀងហ្គីហ្គា រីសស៍ ខេត្តស្វាយរៀង មានទុនវិនិយោគចំនួន៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៤៨៣កន្លែង។
៦៖ ក្រុមហ៊ុន «KING ELEPHANT CONSTRUCTION MATERIAL INDUSTRIAL CO., LTD.» គម្រោងបង្កើតរោងចក្រផលិតស៊ីម៉ង់ត៍, មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ, មានទុនវិនិយោគចំនួន ២០.១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៥៩កន្លែង។
៧៖ ក្រុមហ៊ុន «CAMBODIAN CHAOTHUO MINING & METALLURGY CO., LTD.» គម្រោងបង្កើតរោងចក្រផលិតស្ពាន់ សារធាតុសំណ ស័ង្កសី និងអាស៊ីតស៊ុលផួរិច, មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ, មានទុនវិនិយោគចំនួន ៣០លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤៤០កន្លែង។
៨៖ ក្រុមហ៊ុន «BAMIN AGRICULTURE HI-TECH DEVELOPMENT CO., LTD» គម្រោងបង្កើតរោងចក្រផលិតថ្នាំកសិកម្ម និងជីកសិកម្ម ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិក្របីត្រាំ ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ២.១៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៥៦៦កន្លែង។
៩៖ ក្រុមហ៊ុន «S.C FOOD PRODUCTS CO., LTD» គម្រោងបង្កើតរោងចក្រផលិតស្ករគ្រាប់ និងនំគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ២ ភូមិប្រឡាយ ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន១១៤កន្លែង។
១០៖ ក្រុមហ៊ុន «WINCROWN (CAMBODIA) INDUSTRIAL CO., LTD» គម្រោងបង្កើតរោងចក្រផលិតស្បែកជើង និងគ្រឿងបន្សំស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៤ ភូមិសង្គ្រោះជាតិ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៧.៦៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,៥៧៥កន្លែង។
១១៖ ក្រុមហ៊ុន «BAOFENG INTERNATIONAL AGRICULTURAL DEVELOPMENT CO., LTD» គម្រោងបង្កើតរោងម៉ាស៊ីនកិនស្រូវ និងកែឆ្នៃអង្ករ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិសាលាសន្ទុក ឃុំកកោះ និងភូមិស្តុកស្តម្ភ ស្រុកសន្ទុក ខេត្តកំពង់ធំ មានទុនវិនិយោគប្រមាណ ៤៣.៣១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,២០៣កន្លែង។
១២៖ ក្រុមហ៊ុន «CAMBODIAN YUNKUN CO., LTD.» គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគចំនួន ២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២៦៦កន្លែង។
១៣៖ ក្រុមហ៊ុន «HISAO INTERNATIONAL (CAMBODIA) GARMENT CO., LTD.» គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគចំនួន ៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២៧០កន្លែង។
១៤៖ ក្រុមហ៊ុន «AUROTIME NEW MATERIALS CO., LTD.» គម្រោងបង្កើតរោងចក្រផលិតសារធាតុ Vanadium Pentoxide, Ammonium Metavanadate, Molybdenum oxide,និង Ferronickel មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគចំនួន ១២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៧៨កន្លែង។
១៥៖ ក្រុមហ៊ុន «SIHANOUKVILLE SPECIAL ECONOMY ZONE THERMAL POWER CO., LTD.» គម្រោងបង្កើតរោងចក្រអគ្គិសនីដោយប្រើថាមពលធ្យូងថ្ម (ទំហំ១០០មេកាវ៉ាត់) មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ៤១.១៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៧៥កន្លែង៕