(ភ្នំពេញ)៖ ពិតជាអស្ចារ្យមែន ការបង្ហាញវត្ដមាន របស់ Vigor ជាប្រភេទភេសជ្ជៈប៉ូវកម្លាំងដំបូងគេ ដែលមានរសជាតិ Menthol ប្រហើរ ក្រអូប ឈ្ងុយឆ្ញាញ់ជាងគេ ដែលបាននាំចូលពីប្រទេសម៉ាឡេស៊ី និងចែកចាយលើទីផ្សារកម្ពុជា រយៈពេលត្រឹមតែ ៣ឆ្នាំប៉ុណ្ណោះ តែទទួលបានគាំទ្រខ្ពស់រហូតដល់ទៅ ៩០ភាគរយ ពីសំណាក់អតិថិជន ទូទាំងប្រទេស ។នេះបើតាមការលើកឡើងរបស់លោក ព្រំ នួនដារ៉ារិទ្ធ នាយកគ្រប់គ្រងទូទៅ នៃក្រុមហ៊ុន DRG Cambodia ។

លោក ព្រំ នួនដារ៉ារិទ្ធ បានថ្លែងក្នុងពិធីប្រគល់រង្វាន់ជូនអតិថិជនឆ្នើមប្រចាំឆ្នាំ២០១៧ របស់ភេសជ្ជៈប៉ូវកម្លាំងVigor នៅរាត្រីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ទៀតថា «ភេសជ្ជៈប៉ូវកំលាំង​ Vigor ត្រូវបាននាំចូល និងចែកចាយលក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយក្រុមហ៊ុន DRG Cambodia ដែលបានបង្កើតឡើងនៅក្នុងឆ្នាំ២០១៥។ បើគិតមកដល់ពេលនេះ ក្រុមហ៊ុន DRG Cambodia របស់យើងខ្ញុំ មានអាយុកាល៣ឆ្នាំហើយ»

ភេសជ្ជៈប៉ូវកម្លាំង វីហ្គរ័ ផលិតដោយរោងចក្រ Jefi ដែលជារោងចក្រផលិតភេសជ្ជៈដ៏ធំបំផុតមួយ នៅតំបន់សេដ្ឋកិច្ចប៉េណាំង ប្រទេសម៉ាឡេស៊ី។ រោងចក្រផលិតភេសជ្ជៈប៉ូវកម្លាំង Vigor បានដំណើរការផលិតភេសជ្ជៈ សម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងសម្រាប់នាំចេញទៅក្រៅប្រទេស ចំនួន៣៣ ប្រទេសទូទាំងពិភពលោក មានដូចជា៖ តំបន់អាហ្រ្វិក ទ្វីបអឺរ៉ុប អាមេរិក អូស្ត្រាលី និងបណ្តារប្រទេសអាស៊ីមួយចំនួនទៀត ក្នុងនោះក៏មានប្រទេសកម្ពុជាយើងផងដែរ។

នាយកគ្រប់គ្រងទូទៅរូបនេះ បានថ្លែងទៀតថា «ជាមោទនភាពរបស់យើងទាំងអស់គ្នា ដែលក្រុមហ៊ុន DRG Cambodia បានបង្កើនការបញ្ជារទិញ កើនឡើងទ្វេរដងជារៀងរាល់ឆ្នាំ នេះក៏ដោយសាតែ គុណភាព សេវាកម្ម និងកាវេចខ្ចប់ ត្រឹមត្រូវ តាមមាត្រដ្ឋាន ISO ទទួលស្គាល់ដោយកំរិតស្តង់ដាអន្តរជាតិ ដែលធ្វើឱ្យមានការគាំទ្រនិងពេញនិយម យ៉ាងខ្លាំងពីសំណាក់យុវវ័យដូចនិងពាក្យស្លោកថា Vigor my idol ពិតប្រាកដមែន។ ជោគជ័យដ៏ធំធេងទាំងនេះ ក៏មិនអាចទទួលបានឡើយ បើខ្វះការជួយជំរុញការលក់របស់លោក លោកស្រី ដែលជាម្ចាស់ដេប៉ូចែកចាយនិងម្ចាស់ហាងទាំងអស់ ហើយការប្រឹងប្រែងរបស់យើងទាំងអស់គ្នា គឺជាមូលហេតុដែលធ្វើឱ្យភេសជ្ជៈប៉ូវកម្លាំងVigor អាចពង្រីកខ្លួនបានយ៉ាងឆាប់រហ័ស ពីមួយឆ្នាំទៅ មួយឆ្នាំ រហូតមកដល់ថ្ងៃនេះ។

ដើម្បីជាការដឹងគុណដល់អស់លោក លោកស្រី ដែលជាម្ចាស់ហាងលក់ភេសជ្ជៈទាំងអស់ ដែលបានខិតខំជួយជំរុញ និងចែកចាយលក់ផលិតផល Vigor កន្លងមក និងដែលបានលក់គ្រប់ផែនការសម្រាប់កម្មវិធីបំណាច់ឆ្នាំ២០១៧កន្លងទៅ ក្រុមហ៊ុនក៏រៀបចំកម្មវិធីប្រគល់រង្វាន់ជូនអតិថិជនឆ្នើម របស់ខ្លួននៅពេលនេះតែម្ដង»

គួរបញ្ជាក់ថា ពិធីប្រគល់រង្វាន់ជូនអតិថិជនឆ្នើមប្រចាំឆ្នាំ២០១៧ របស់ភេសជ្ជៈប៉ូវកម្លាំងVigor មានរង្វាន់ជាច្រើនរួមមាន៖ ម៉ូតូ ​Hongda Dream 2018, បណ្ដោងខ្សែករមាស, កង្ហារទឹក Hatari, ទូរទឹកកក LG ... រួមទាំងភេសជ្ជៈប៉ូវកម្លាំង Vigor ជាច្រើនរយកេសផងដែរ ៕