(កំពង់ធំ)៖ រយៈពេលពេញមួយខែកុម្ភៈ ឆ្នាំ២០១៨ ចំនួនភ្ញៀវទេសចរ បានចូលទស្សនានៅតាមតំបន់ទេសចរណ៍ធម្មជាតិ និងប្រវត្តិសាស្ត្រនានា នៅក្នុងខេត្តកំពង់ធំ មានជិត៣ម៉ឺននាក់ ក្នុងនោះភ្ញៀវអន្តរជាតិមានចំនួន៣៥៦១នាក់ មានការកើនឡើង៣៧.៩៥% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ក្នុងនោះ ភ្ញៀវទេសចរអន្តរជាតិកើនឡើង៣៨.៦១%។ នេះបើយោងតាម របាយការណ៍របស់មន្ទីរទេសចរណ៍ ខេត្តកំពង់ធំដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០១៨នេះ។
បើតាមរបាយការណ៍បានបង្ហាញថា៖
* រមណីយដ្ឋានប្រាសាទគុកនគរមានចំនួន ២៤៩នាក់ ក្នុងនោះភ្ញៀវទេសចអន្តរជាតិមានចំនួន១១២នាក់
* រមណីយដ្ឋានភ្នំសន្ទុកមានចំនួន៤៤៩៥នាក់ ក្នុងនោះភ្ញៀវទេសចរអន្តរជាតិមាន ២៣៦នាក់
* រមណីយដ្ឋានស្ទឹងជីនិតមានចំនួន១១៤៤នាក់
* រមណីយដ្ឋានប្រាសាទសំបូរព្រៃគុកមានចំនួន១៨១៥៧ក្នុងនោះភ្ញៀវទេសចរអន្តរជាតិមាន ៣២១៣
* រមណីយដ្ឋានបឹងសំរឹទ្ធិមានចំនួន៤០៥នាក់៕