(ភ្នំពេញ)៖ ក្រុមហ៊ុន ជីហ្គៀ (G Gear) និងក្រុមហ៊ុន LG Electronics បានប្រារព្ធពិធីសម្ពោធផលិតផលម៉ាស៊ីនត្រជាក់ LG Dual Cool ស៊េរីថ្មី ឆ្នាំ២០១៨របស់ខ្លួន ដែលបំពាក់នូវមុខងារថ្មីៗជាច្រើន ដើម្បីបំពេញនូវតំរូវការអតិថិជនប្រើប្រាស់ ដោយកម្មវិធីនេះបានធ្វើឡើងនៅសណ្ឋាគារកាំបូឌីយ៉ាណានៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ ដែលមានវត្ថមានអញ្ជើញចូលរួម ពីភ្ញៀវកិត្តិយស ដៃគូរអាជីវកម្មប្រមាណជាង ២០០នាក់។
ក្រុមហ៊ុន LG អេឡិចត្រូនិចបាននាំមកនៅម៉ាស៊ីនត្រជាក់ស៊េរីថ្មី ឆ្នាំ២០១៨របស់ខ្លួនក្នុងប្រទេសកម្ពុជាហើយ ហើយម៉ាស៊ីនត្រជាក់ LG Dual Cool ស៊េរីថ្មីនេះបានអមមកនៅជាមួយនៅបច្ចេកវិទ្យាថ្មីៗជាច្រើនដ៏អស្ចារ្យដែលរួមមាន៖
*សន្សំសំចៃថាមពលអគ្គិសនីបាន 70% បើប្រៀបធៀបទៅនិងម៉ាស៊ីនត្រជាក់ធម្មតាដែលគ្មាន dual កុំប្រេសស័រ ដោយសារតែ Inverter កុំប្រេសស័រពីរ តែងតែផ្លាស់ប្តូរ និងបទបែនល្បឿនបានល្អដើម្បីរក្សាកម្រិតសីតុណ្ហភាពដែលលោកអ្នកចងបាន។
*ត្រជាក់លឿនជាងមុន 40% កុំប្រេសស័រពីរ (Dual Inverter Compressor) នេះដោយសារតែ Dual Inverter Compressor មានសមត្ថភាពខ្ពស់ក្នុងការបន្ថែមល្បឿន និងសាយភាយខ្យល់ត្រជាក់បានលឿនជាងមុន។
*គុណភាពខ្ពស់ ប្រើប្រាស់បានយូរអង្វែង (កុំប្រេសស័រធានា10 ឆ្នាំ) ពុំធ្លាប់មានពីមុនមក។ LG Dual Cool បានបន្ថែមនូវទុយោស្ពាន់ និងកញ្រ្ចែងស្ពាន់ដែលមានគុណភាព គ្មានការកាន់ច្រេះ ដែលជាហេតុធ្វើអោយម៉ាស៊ីនពុំឆាប់ពុកខូច។
*កាន់តែមានភាពងាយស្រួលជាងមុន LG Dual Cool បានបំពាក់បន្ថែមនូវ Wifi Control សម្រាកដាក់ដំណើរការ smart ThinQ, មានបន្ថែមនូវប្រព័ន្ធត្រួតពិនិត្យសីតុណ្ហភាព។
កាត់បន្ថយសម្លេងរំខាន និងមានប្រព័ន្ធ Comfort Air សម្រាប់រក្សាសីតុណ្ហភាពអោយមានលំនឹង។ លើសពីនេះក៏មានបន្ថែមនូវមុខងារ Healthcare ការពារបា់កតេរី និងលម្អងធូលីផងដែល។
*កាន់តែមានផាសុខភាពក្នុងការប្រើប្រាស់ Plasmaster lonizer plus ដែលមាននៅក្នុងម៉ាស៊ីនត្រជាក់ LG Dual Cool បានសាបព្រួសអ៊ីយ៉ុងជាងបីលាន ដើម្បីកំចាត់មេរោគអាក្រក់ មិនមែនតែខ្យល់ដែលចូលទៅក្នុងម៉ាស៊ីនត្រជាក់តែប៉ណ្ណោះទេ ប៉ុន្តែសារធាតុទាំងអស់ដែលនៅជុំវិញបន្ទប់អ្នក។ ចម្រោះធូលីបានល្អ លំហូរខ្យល់ សំលេងរំខានតិច និងស្រទាប់ដ៏រឹងមាំនៅលើផ្ទៃរបស់ខ្លួន ដែលស្រូបយក លុបបំបាត់មេរោគដែលបង្កគ្រោះថ្នាក់ និងផ្តល់មកវិញនូវខ្យល់ស្រស់ស្អាត។ បូករួមជាមួយអ៊ីយ៉ុង ដែលជួយបង្កើនជាតិសំណើមដល់ស្បែក បានកាន់តែល្អជាងម៉ាស៊ីនត្រជាក់ធម្មតាបានដល់ទៅ 15% ។
*ឧស្ម័នហ្គាសថ្មី R32 ឧស្ម័នដែលមិនប៉ះពាល់ដល់បរិស្ថាន វាមានសម្ពាធខ្លាំងដែលធ្វើឲ្យត្រជាក់កាន់តែខ្លាំង និងមានប្រសិទ្ធិភាពខ្ពស់ បើប្រៀបធៀបទៅនិងឧស្ម័នហ្គាស R22 និង R410A។
R32 វាគឺជាឧស្ម័នហ្គាសម៉ាស៊ីនត្រជាក់ដែលជួយថែរក្សាបរិស្ថាន និងការពារការបំពុលបរិស្ថានដោយការប្រើប្រាស់ថាមពលឲ្យកាន់តែមានប្រសិទ្ធិភាព។លោកអ្នក មិនចំាបាច់ព្រួយបារម្ភ ពីការប៉ះពាល់បរិស្ថានទៀតឡើយនៅពេលដែលប្រើប្រាស់វា។
ទន្ទឹមនឹងនោះ លោកឧកញ៉ា សុខ ពិសិដ្ឋ នាយកប្រតិបត្តិក្រុមហ៊ុន ជីហ្គៀ (G Gear) បានថ្លែងថា «ទាំងក្រុមហ៊ុន LG ក៏ដូចជាក្រុមហ៊ុន ជីហ្គៀ (G Gear) ផងដែរ យើងតែងតែគិតគូរដល់ដៃគូអាជីវកម្មលក់បន្ដរបស់យើង យើងតែងតែមានវគ្គសិក្សា និងការជួបជុំជាមួយដៃគូអាជីវកម្មរបស់យើង ដើម្បីបំពេញបន្ថែមនូវជំនាញសមត្ថភាព ក្នុងការយល់ដឹងអោយកាន់តែច្បាស់អំពីផលិតផល និងការបង្កើនសមត្ថភាពការលក់ឲ្យកាន់តែមានភាពរីកចម្រើន ដូចជាកាលពីចុងឆ្នាំ២០១៧កន្លងនេះមក យើងបានរៀបចំវគ្គបំពាក់បំប៉ន់ដល់ក្រុមជាង អ្នកជំនាញតំឡើងម៉ាស៊ីនត្រជាក់ជាង៣០០នាក់ នៅតាមបណ្ដាលខេត្ត និងរាជធានីភ្នំពេញ ដើម្បីឲ្យពួកគាត់កាន់តែមានជំនាញច្បាល់លាល់ និងមានការបំរើសេវាកម្មជួលជុលប្រកបដោយគុណភាព និងស្តង់ដាខ្ពស់» ។
ព្រមជាមួយគ្នានោះ លោក Sung Suk Kim អគ្គនាយកក្រុមហ៊ុន LG ប្រចាំប្រទេសកម្ពុជាក៏បានលើកឡើងផងដែរថា «ក្រុមហ៊ុន LG ព្យាយាមផ្តល់ជូននូវគំនិតច្នៃប្រឌិត និងបច្ចេកវិទ្យាថ្មីៗដើម្បីបំពាក់លើផលិតផលរបស់ខ្លួន ដើម្បីឲ្យអ្នកប្រើប្រាស់ទាំងអស់កាន់តែងាយស្រួលនៅក្នុងសម័យកាលដ៏ទំនើបនេះ។ ក្នុងពេលនេះដែរក្រុមហ៊ុន LG ក៏ចង់ធ្វើឲ្យស្រប ជាមួយនឹងអង្កការបរិស្ថានអន្តរជាតិ ដើម្បីកាត់បន្ថយ ផលប៉ះពាល់ដោយសារផ្សែងពុលនៅលើផែនដីនេះ ដូច្នេះហើយទើបយើងបាននាំមកនូវម៉ាស៊ីនត្រជាក់ដែលប្រើប្រាស់ឧស្ម័នហ្គាស R32 ដែលមិនធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន និងអាចជួយការពារផែនដីនេះ កាន់តែមានសុវត្ថិភាពជាងប្រភេទឧស្ម័នហ្គាស 410A» ។
អតិថិជនទាំងអស់អាចអញ្ជើញមកទស្សនា នៅការដាក់តាំងបង្ហាញម៉ាស៊ីនត្រជាក់ LG Dual Cool ស៊េរីថ្មីនេះបាននៅគ្រប់ហាងលក់គ្រឿងអេឡិចត្រូនិច ដែលជាអ្នកចែកចាយលក់បន្ត របស់ក្រុមហ៊ុន G Gear និងហាង LG BrandShop គ្រប់សាខាទាំងអស់ ឬទំនាក់ទំនងបន្ថែម តាមរយៈទូរស័ព្ទលេខ៖ 023 888 299 និងវេបសាយ៖ http://ggear.com.kh/air-conditioners/ ៕