(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងនាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពីធីប្រកាសចូលកាន់តំណែងថ្មី របស់ប្រធាន-អនុប្រធានមន្ទីរ ប្រធាន-អនុប្រធានការិយាល័យ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ។

លោក ចេង ស្រុង ត្រូវបានតែងតាំងជាប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តព្រះសីហនុ ជំនួសលោក នួន ប៉ុក ដែលត្រូវទទួលភារកិច្ចថ្មី ទៅជាអនុប្រធាននាយកដ្ឋានបទប្បញ្ញតិ ផៃនការ និងទំនាក់ទំនងសហប្រតិបត្តិការ ការងារលំនៅឋាន នៃក្រសួងរៀបចំដែន។

ដោយឡែកសម្រាប់អនុប្រធានមន្ទីរ និងប្រធានការរិយាល័យ ដែលផ្ទេរតំណែងរួមមាន៖

១៖ លោក ស្វាយ សាមបូណែត អនុប្រធានមន្ទីររៀបចំដែនដី ខេត្តព្រះសីហនុ ត្រូវផ្ទេរមកបម្រើការងារ នៅទីស្តីការក្រសួងរៀបចំដែនដី។
២៖​ លោក ខាត់ ប៊ុនណ្ណា អនុប្រធានមន្ទីររៀបចំដែនដី ខេត្តព្រះសីហនុ ត្រូវផ្ទេរមកបម្រើការងារ នៅទីស្តីការក្រសួងរៀបចំដែនដី។
៣៖ លោក ស្រ៊ុន ម៉ាប់ អនុប្រធានមន្ទីររៀបចំដែនដី ខេត្តព្រះសីហនុ ត្រូវផ្ទេរមកបម្រើការងារ នៅទីស្តីការក្រសួងរៀបចំដែនដី។
៤៖ លោកស្រី កើត ពៅ ពីប្រធានការិយាល័យអភិរក្សសុរិយោដី និងផ្ទេរមកបម្រើការងារនៅទីស្តីការក្រសួងរៀបចំដែនដី។

អនុប្រធានមន្ទីរ និងប្រធាន-អនុប្រធានការិយាល័យដែលត្រូវតែងតាំងមុខតំណែងថ្មីរួមមាន៖

១៖ លោក អ៊ូ ម៉ូនីកា ត្រូវបានតែងតាំង ជាអនុប្រធានមន្ទីររៀបចំដែនដី ខេត្តព្រះសីហនុ។
២៖ លោក ទ្រី ឆាយហុក ត្រូវបានតែងតាំង ជាអនុប្រធានមន្ទីររៀបចំដែនដី ខេត្តព្រះសីហនុ។
៣៖ លោក សេង សុខណាក់ ត្រូវបានតែងតាំង ជាអនុប្រធានមន្ទីររៀបចំដែនដី ខេត្តព្រះសីហនុ។
៤៖​ លោក សាយ វ៉េងស្រ៊ាន់ ត្រូវបានតែងតាំង ជាប្រធានការិយាល័យអភិរក្សសុរិយោដី នៃមន្ទីររៀបចំដែនដីខេត្តព្រះសីហនុ។
៥៖ លោក សេង សោភ័ណ ត្រូវតែងតាំង ជាប្រធានការិយាល័យរៀបចំដែនដី និងនគរូបនីយកម្ម នៃមន្ទីររៀបចំដែនដី។

ការផ្ទេរតំណែង និងតែងតាំងថ្នាក់ដឹកនាំថ្មី របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុនេះត្រូវបានគេដឹងថាធ្វើឡើងបន្ទាប់ពីផ្ទុះឡើងនូវភាពមិនប្រក្រតី នៅក្នុងការអនុវត្តការងារ៕