(ភ្នំពេញ)៖ សរុបព័ត៌មានជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ (ផ្សាយពីថ្ងៃចន្ទ-សុក្រ ចាប់ពីម៉ោង ៧៖០០នាទីយប់)។ រាយការណ៍ព័ត៌មានដោយ៖ កញ្ញា ឆេង សូរិយា, កញ្ញា សំ ស្រីនីត, កញ្ញា យ៉ង់ សក្គុណា, អ្នកនាង កេត សត្យា,លោក អាន គុន្ធធារ៉ា៖
* ព័ត៌មានជាតិ (Cambodia News)
១៖ សម្តេចតេជោ ហ៊ុន សែន ទម្លាយថា សព្វាវុធរាប់ម៉ឺនតោនត្រូវបានដឹកមកដល់កម្ពុជានៅយប់មិញនេះ
២៖ សម្ដេចតេជោ ហ៊ុន សែន ប្រាប់កម្មករ កម្មការិនី កុំឲ្យព្រួយបារម្ភរឿងថៅកែរត់ចោល ព្រោះរាជរដ្ឋាភិបាលបានត្រៀមថវិកា ដើម្បីដោះស្រាយរួចរាល់ហើយ
៣៖ សម្តេចតេជោ ហ៊ុន សែន៖ រាជរដ្ឋាភិបាលកំពុងសិក្សារកលទ្ធភាពក្នុងការបញ្ចុះតម្លៃអគ្គិសនី ដើម្បីសម្រួលការចំណាយរបស់ប្រជាពលរដ្ឋ និងបង្កើនការប្រកួតប្រជែងក្នុងវិស័យឧស្សាហកម្ម
៤៖ សម្តេចតេជោ ហ៊ុន សែន ចំអកថា អ្នកដុតទីងមោងដោយប្រើប្រាស់តែរូបថតសម្តេច គ្មានប្រសិទ្ធភាព លុះត្រាតែដុតនាគនៅតាមវត្តទាំងអស់ទើបមានប្រសិទ្ធភាព
៥៖ សម្ដេចតេជោ ហ៊ុន សែន ហៅការអំពាវនាវក្រុមអតីតបក្សប្រឆាំងមិនឲ្យទៅបោះឆ្នោត គឺជារឿងឆោតល្ងង់ និងខុសឆ្គងធ្ងន់ណាស់ ខាងផ្នែកយុទ្ធសាស្រ្ត
៦៖ ព្រះសង្ឃ ប៊ុត ប៊ុនតិញ ប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតលើព្រះចេស្តាព្រះមហាក្សត្រថា «ស្តេចសោយទឹកនោមវៀតណាម», នេះជាទង្វើប្រមាថដែលមិនអាចទទួលយកបាន
៧៖ ប្រធានគណបក្សយុវជន ហៅសង្ឃ ប៊ុត ប៊ុនតិញ ថាជាបុគ្គលពាលកំពុងបំផ្លាញដល់បាវចនាជាតិខ្មែរ និងទាមទារក្រសួងឲ្យចាត់វិធានការតាមផ្លូវច្បាប់
៨៖ ប្រជាពលរដ្ឋយ៉ាងច្រើនប្រតិកម្មខ្លាំងៗចំពោះសង្ឃ ប៊ុត ប៊ុនតិញ ដែលប្រមាថព្រះចេស្តា ព្រះមហាក្សត្រដែលជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតរបស់រាស្រ្តខ្មែរ
៩៖ ព័ត៌មានលម្អិត៖ អគ្គិភ័យដែលឆេះអគាររបស់មជ្ឈមណ្ឌលកម្សាន្ត Rock, កម្លាំងសមត្ថកិច្ចសមត្ថកិច្ចប្រើទឹកអស់១៥៩ឡាន និងរបួសមន្រ្តីពន្លត់អគ្គិភ័យចំនួន២នាក់
១០៖ ក្រុមប្រឹក្សាធម្មនុញ្ញ ប្រកាសថា វិសោធនកម្ម ស្តីពីការរៀបចំ និងប្រព្រឹត្តិទៅ នៃក្រុមប្រឹក្សាធម្មនុញ្ញ គឺធ្វើឡើងដោយស្របតាមរដ្ឋធម្មនុញ្ញហើយ
* ព័ត៌មានអន្តរជាតិ ( International News)
១៖ នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា ប្រកាសរៀបចំការបោះឆ្នោតសកល នៅខែកុម្ភៈ ឆ្នាំ២០១៩!
២៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី៖ «ធ្វើជាដៃគូជាមួយចិន នាំយើងទៅរកលទ្ធផលឈ្នះៗ»
៣៖ អតីតប្រធានាធិបតីកូរ៉េខាងត្បូង ផាក គឺនហេ «អាចនឹងត្រូវផ្តន្ទាទោស ៣០ឆ្នាំ ដាក់ពន្ធនាគារ» ខណៈសាលក្រមនឹងចេញនាពេលឆាប់ៗ
៤៖ លោក ដូណាល់ ត្រាំ «បញ្ជាទិញយន្តហោះថ្មី ០២គ្រឿងតម្លៃជិត ០៤ពាន់លានដុល្លារ» និងបំពាក់ប្រព័ន្ធសន្តិសុខខ្ពស់ផ្តាច់គេលើលោក!
៥៖ ព័ត៌មានរសើប! យន្តហោះចម្បាំង-បំបាំងកាយរុស្ស៊ី Su-24MR ហោះល្បាតលើសមុទ្រជប៉ុន ដែលនឹងបង្កឲ្យមានការតវ៉ាជាមិនខាន
៦៖ រុស្ស៊ីឆេះដុំនឹងសម្តីអាមេរិកចោទថា «ជាអ្នកដុតភ្លើងផង និងពន្លត់ភ្លើងផង» ក្នុងសង្គ្រាមនៅស៊ីរី! ៕