(ភ្នំពេញ)៖ ទំនងអ្នកដែលអាចនឹងត្រូវដាក់ទោសទណ្ឌ និងពិន័យដោយច្បាប់វិសោធនកម្មក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធនឹង ការបន្ថែមទោស លើការប្រមាថព្រះមហាក្សត្រ ដែលទើបតែត្រូវបានអនុម័តដោយព្រឹទ្ធសភា និងរង់ចាំតែការឡាយព្រះហស្ថលេខា ដាក់ឱ្យប្រើប្រាស់ ដោយព្រះប្រមុខរដ្ឋ អាចជាសង្ឃ ប៊ុត ប៊ុនតិញ ប្រសិនបើជាមានពាក្យបណ្តឹងណាមួយ ប្រឆាំងនឹងសង្ឃអង្គនេះ បន្ទាប់ពីបានប្រើវោហារសាស្ត្រស្អប់ខ្ពើមប្រឆាំងជាតិសាស
ន៍ និងប្រមាថប្រជាជនខ្មែរថ្នាក់ដឹកនាំជា តិជាពិសេសបានប្រមាថយ៉ាងធ្ងន់ធ្ងរលើព្រះមហាក្សត្រ ជាទីគោរពសក្ការៈរបស់ប្រជាពលរដ្ឋខ្មែរ ដោយលើកឡើង ក្នុងបទសម្ភាសជាមួយវិទ្យុបរទេស កាលពីថ្ងៃទី២៧ ខែកុម្ភៈឆ្នាំ ២០១៨ ថា «ព្រះមហាក្សត្រផឹកទឹកនោមយួន»។ នេះគឺជាការប្រមាថ ដែលមិនអាចអត់ឱនឱ្យបាន និងជាការមាក់ងាយ លើកិត្តិយសជាតិ និងបានជាន់ឈ្លីបាវចនាជាតិ សាសនា ព្រះមហាក្សត្រ។
សង្ឃអង្គនេះ ព្យាយាមយកព្រះពុទ្ធសាសនា មកបិទបាំងទង្វើស្មោគគ្រោករបស់ខ្លួន ប្រាសចាកនូវ ធម៌វិន័យក្នុងសាសនាដែលខ្លួន បានពឹងអាស្រ័យ គឺជាកំហុសធ្ងន់ធ្ងរមួយហើយ ប៉ុន្តែការប្រមាថព្រះមហាក្សត្រគឺជារឿងដែលមិនអាចទទួលយកបានឡើយ។ យោងតាមច្បាប់ មាត្រាថ្មីស្តីពីការដាក់ទោសទណ្ឌលើជនណា ដែលប្រមាថព្រះមហាក្សត្រ ដែលត្រូវបានបញ្ចូលបន្ថែមទៅក្នុងជំពូកទី១ មាតិកាទី១ នៃគន្ថីទី៤ នៅក្នុងក្រមព្រហ្មទណ្ឌកម្ពុជា ដោយប្រើប្រាស់មាត្រាស្ទួន៤៣៧ ចែងថា ការប្រមាថចំពោះអង្គព្រះមហាក្សត្រ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ០១ឆ្នាំ ទៅ០៥ឆ្នាំ និងពិន័យជាទឹកប្រាក់ពី ២លានរៀល ទៅ១០លានរៀល។ ចំពោះនីតីបុគ្គល ក៏អាចត្រូវបានផ្តនា្ទទោសពិន័យជាប្រាក់ ១០លានរៀល ទៅ៥០លានរៀល ព្រមទាំងទោសបន្ថែមមួយ ឬច្រើន ក្នុងករណីដែលតុលាការរកឃើញថា មានពិរុទ្ធភាពពាក់ព័ន្ធនឹងការប្រមាថចំពោះអង្គព្រះមហាក្សត្រ។
សង្ឃ ប៊ុត ប៊ុនតិញ ដែលប្រកបដោយអំនួត និងល្បិចកលអង្គនេះ ត្រូវបានប្រជាពលរដ្ឋខ្មែរមើល ឃើញថាបានយកស្បង់ជីវរមកបិទបាំង នូវអំពើអាក្រក់ របស់ខ្លួន រាប់តាំងពីការកឹបកេងបច្ច័យបុណ្យសព របស់បណ្ឌិត កែម ឡី និងការដើររៃអង្គាសប្រាក់ពីពុទ្ធបរិស័ទមកធ្វើសកម្មភាព បម្រើនយោបាយ ក្រុមបក្សប្រឆាំង។ សង្ឃ ប៊ុត ប៊ុនតិញ ដែលតាំងខ្លួនជាបណ្តាញសង្ឃករាជ្យអង្គនេះ ត្រូវបានគេឮឈ្មោះ និងស្គាល់ មុខនៅអំឡុង នៃបាតុកម្មរៀបចំ ដឹកនាំដោយអតីតគណបក្សសង្គ្រោះជាតិ ក្រោយការបោះឆ្នោតសកល ឆ្នាំ២០១៣។ សង្ឃ ប៊ុត ប៊ុនតិញ បានជេរសមត្ថកិច្ច និងបានតាំងខ្លួន ជាមេដឹកនាំព្រះសង្ឃ ចូលរួមក្នុងចលនា បាតុកម្មរបស់ក្រុមអ្នកនយោបាយបក្សប្រឆាំងដែលក្រោយមកត្រូវបានគេដឹងថា ជាបាតុកម្ម ក្នុងផែនការបដិវត្តន៍ពណ៌ប្រឆាំងនឹងរាជរដ្ឋាភិបាលស្របច្បាប់ និងធ្វើឡើងក្នុងគោលបំណងផ្តួលរំលំ ផ្លាស់ប្តូរមេដឹកនាំ។ និងរបបនៅកម្ពុជា ក្រោមការអនុវត្តផែនកា ររបស់បរទេសបំផ្ទុះបដិវត្តន៍ពណ៌នៅកម្ពុជាតាមរយៈបក្សសង្គ្រោះជាតិពេលនោះ។
ដោយអំពើបាបកម្មរបស់ខ្លួន ក្នុងការកឹបកេង និងទាញចំណេញពីសាកសពបណ្ឌិត កែម ឡី សង្ឃប៊ុត ប៊ុនតិញ បាននិងកំពុងតែទទួលបាននូវផលកម្មរបស់ខ្លួន ត្រឡប់មកវិញ ដោយតុលាការបានសម្រេចចោទប្រកាន់សង្ឃអង្គនេះ រួមនឹងគូកនអំពីការកឹបកេងបច្ច័យបុណ្យ និងគម្រោងសាងសង់ចេតិយ៍បណ្ឌិត កែម ឡី។ បច្ចុប្បន្នសង្ឃអង្គនេះកំពុងរត់គេចពីសំណាញ់ច្បាប់ និងបានដើរត្រាច់ចរនៅក្រៅប្រទេសដើម្បី សម្អុយកេរ្តិ៍ឈ្មោះកម្ពុជា និងចូលរួមជាមួយជនក្បត់ជាតិ មួយចំនួនបំផ្លាញផលប្រយោជន៍ខ្មែរ ជាពិសេស សមគំនិតជាមួយវិទ្យុបរទេសផ្សព្វផ្សាយព័ត៌មានមិនពិត និងជេរប្រមាថព្រះមហាក្សត្រខ្មែរ និងប្រជាជន ខ្មែរដែលមិនមាននិន្នាការដូចខ្លួន។
ចំពោះមុខនៃទង្វើបំពានច្បាប់ ទាំងអាជ្ញាធរពាក់ព័ន្ធជាពិសេសក្រសួងធម្មការ និងកិច្ចការសាសនា គួរតែមានវិធានការ ចំពោះសង្ឃទ្រុស្តសីលអង្គនេះ ដើម្បីកុំឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋនិងកិត្តិយរបស់ព្រះសង្ឃជាច្រើនម៉ឺនអង្គផ្សេងទៀតដែលបានបួសក្នុងព្រះពុទ្ធសាសនា និងគោរពធម៌វិន័យបានត្រឹមត្រូវ និងលើកស្ទួយវិស័យពុទ្ធចក្របានរីកចម្រើន។ គេមិនគួរ បណ្តោយសង្ឃអង្គនេះ បន្តការប្រមាថ ដល់ជាតិ សាសនា ព្រះមហាក្សត្រតទៅទៀតឡើយ៕
ដោយ៖ ចៅ ចាក់ស្មុក
រាជធានីភ្នំពេញ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ ២០១៨