(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចឲ្យផ្អាកជាបន្ទាន់នូវការចេញលិខិតអនុញ្ញាតដឹកជញ្ជូនផល អនុផលព្រៃឈើពីការសម្អាតអាងស្តុកទឹកគម្រោងវារីអគ្គិសនីសេសានក្រោម២ និងការឈូសឆាយសម្អាតទីតាំងគម្រោងវិនិយោគសម្បទានដីសេដ្ឋកិច្ច។
យោងតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រីផ្ញើជូន លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាននៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ បានបញ្ជាក់ថា ការផ្អាកជាបន្ទាន់នូវការចេញលិខិតអនុញ្ញាតដឹកជញ្ជូនផល អនុផលព្រៃឈើពីការសម្អាតអាងស្តុកទឹកគម្រោងវារីអគ្គិសនីសេសានក្រោម២ និងការឈូសឆាយសម្អាតទីតាំងគម្រោងវិនិយោគសម្បទានដីសេដ្ឋកិច្ច។
សូមបញ្ជាក់ថា នៅពេលថ្មីៗរាជរដ្ឋាភិបាលក៏បានផ្អាកសកម្មភាពកាប់ទន្ទ្រានព្រៃឈើនៅតំបន់ដីសង្គមកិច្ចរបស់ក្រុមហ៊ុនឌួងស្រួចផងដែរ៕