(ភ្នំពេញ)៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសេចក្តីសម្រេចមួយស្តីពី ការកែសម្រួលសមាសភាពគណៈកម្មាធិការជាតិ វាយតម្លៃទីក្រុងស្អាត។ នេះបើតាមសេចក្តីសម្រេចរបស់ រាជរដ្ឋាភិបាលកម្ពុជា ដែលអង្គភាពសារព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។
តាមសេចក្តីសម្រេចបានឲ្យដឹងថា គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាតមាន ៤០រូប ក្នុងនោះ សម្តេចជាប្រធានកិត្តិយស និងមានលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជាប្រធានគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ដោយមានការចូលរួមពីក្រសួងស្ថាប័នពាក់ព័ន្ធ និងអភិបាលរាជធានី-ខេត្ត អគ្គស្នងការ និងមេបញ្ជាការកងរាជអាវុធហត្ថ និងមានអគ្គលេខាធិការដ្ឋាន០១ រូប។
សូមជម្រាបជូនថា តួនាទី និងភារកិច្ចចំបង របស់គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត គឺរៀបចំចលនាប្រឡងប្រណាំងទីក្រុងស្អាត ហើយជ័យលាភី ទីក្រុងស្អាតលើកទី២ គ្រោងនឹងប្រកាសនៅថ្ងៃអបអរសាទរទិវាជាតិទីក្រុងស្អាត គឺនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨នេះតែម្តង៕
ខាងក្រោមនេះជាសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល៖