(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃពុធ ១៤កើត ខែផល្គុន ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨នេះ អញ្ជើញជាអធិបតីភាពបិទសន្និបាតបូកសរុបលទ្ធផល និងលើកទិសដៅការងារថ្មីរបស់ក្រសួងទេសចរណ៍ ដែលរៀបចំឡើងនៅសណ្ឋាគារសុខាភ្នំពេញ។
សម្តេចនាយករដ្ឋមន្ត្រី ក៏នឹងអញ្ជើញប្រគល់ជយលាភីដល់ក្រុង និងខណ្ឌ ដែលជាប់ជាទីក្រុងស្អាតផងដែរ។
ខេត្ត-ខណ្ឌដែលទទួលបានជយលាភីផ្ការំដួល៣ទងនោះ រួមមាន៖ខេត្តកំពត ព្រះសីហនុ សៀមរាប កែប កំពង់ចាម ខណ្ឌដូនពេញ និងបាត់ដំបង។
សូមបញ្ជាក់ថា ទេសចរណ៍ជាវិស័យដ៏អាទិភាពមួយ ដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងយកចិត្តទុកដាក់ខ្ពស់ក្នុងការជំរុញលើវិស័យនេះ។ នៅឆ្នាំ២០១៧កន្លងទៅ កម្ពុជាទទួលបានភ្ញៀវទេសចរ ៥.៦លាននាក់៕