(ភ្នំពេញ)៖ បន្ទាប់ពីពិនិត្យលើ ធម្មនុញភាព ទៅលើច្បាប់ស្តីពីវិសោធនកម្ម នៃច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅ នៃក្រុមប្រឹក្សាធម្មនុញ្ញនោះ ក្រុមប្រឹក្សាធម្មនុញ្ញ ដែលជាស្ថាប័នកំពូលមួយ បានប្រកាសថា វិសោធ្មនកម្មច្បាប់នេះ បានដើរស្របនឹងរដ្ឋធម្មនុញ្ញហើយ។ នេះបើតាមសេចក្តីសម្រេចរបស់ ក្រុមប្រឹក្សាធម្មនុញ្ញ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨។

សេចក្តីសម្រេចនេះ បានបញ្ជាក់ថា ច្បាប់ស្តីពីវិសោធនកម្ម មាត្រា២៦ មាត្រា២៧ថ្មី មាត្រា២៨ មាត្រា៣១ និងមាត្រា៣២ នៃច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅ នៃក្រុមប្រឹក្សាធម្មនុញ្ញ ដែលរដ្ឋសភាបានអនុម័ត កាលពីថ្ងៃទី១៤​ខែកុម្ភៈ ឆ្នាំ២០១៨ នាសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៥ និងព្រឹទ្ធសភា បានពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុងលើទម្រង់ និងគិតច្បាប់ ដោយឥតកែប្រែ និងចាត់ទុកជាការប្រញ៉ាប់ ក្នុងសម័យប្រជុំលើកទី១១ នីតិកាលទី៣ នាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ ត្រូវបានប្រកាសថា ស្របនឹងរដ្ឋធម្មនុញ្ញ។

សេចក្តីសម្រេចនេះ បានធ្វើឡើង នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ ក្នុងកិច្ចប្រជុំពេញអង្គ នៃក្រុមប្រឹក្សាធម្មនុញ្ញ ជាសេចក្តីសម្រេចស្ថាពរ បិទផ្លូវតវ៉ា ហើយមានអានុភាពអនុវត្តទៅលើអំណាចទាំងអស់ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ និងត្រូវផ្សាយក្នុងរាជកិច្ច។

ខាងក្រោមនេះជាសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ៖