(ភ្នំពេញ)៖ សារៈប្រយោជន៍ដ៏ច្រើនសន្ធឹកសន្ធាប់ របស់កម្មវិធី Samsung Members នៅពេលទិញទូរស័ព្ទ Samsung Galaxy យើងចង់ប្រើប្រាស់កម្មវិធីវាឲ្យបានច្រើន ដូច្នោះហើយទើបក្រុមហ៊ុនសាមសុង បានណែនាំនូវកម្មវិធីថ្មីមួយទៀត ដែលមានឈ្មោះថា​​ Samsung Members ។

កម្មវិធី Samsung Members ផ្តល់ជូននូវសារៈប្រយោជន៍ ការទំនាក់ទំនង និងសេវាកម្មជាច្រើនសម្រាប់អ្នកប្រើប្រាស់ទូរស័ព្ទ Samsung Galaxy ទាំងអស់ទូទាំងពិភពលោក។ក្នុងកម្មវិធី Samsung Members មានលក្ខណៈពិសេសដូចខាងក្រោ​ម៖

*អ្នកដែលប្រើប្រាស់ Samsung Members លោកអ្នកមិនតំរូវឲ្យធ្វើការបញ្ចូលលុយក្នុងគណនីរបស់លោកអ្នកនោះឡើយ ​ហើយក៏អាចទទួលបាននូវអត្ថប្រយោជន៍ ​​និងការ​បញ្ចុះតំលៃ(discount) ជាច្រើនពីដៃគូរសហការ។

*Support៖ ក្នុងផ្នែកនេះ អ្នកអាចទទួលបានសេវាកម្មបម្រើអតិថិជនដូចជា ការផ្ញើមតិយោបល់ ទូរស័ព្ទទំនាក់ទំនង ជជែកផ្ទាល់ជាមួយអ្នកផ្តល់ជំនួយ ឬស្វែងរកទីតាំងផ្តល់សេវាកម្មសាមសុងដែលនៅជិតបំផុត។

*Benefits៖ លោកអ្នកនឹងទទូលបានអត្ថប្រយោជន៍ជាច្រើន ដោយគ្រាន់តែ​ចុចលើ On-the-spot Coupons (Browse) ដើម្បីឆែកមើលការផ្តល់ជូនក៏ដូចជាការបញ្ចុះតម្លៃភ្លាមៗ សំរាប់អ្នកប្រើប្រាស់ទូរស័ព្ទដៃ Samsung Galaxy។

*News & Tips៖ អ្នកប្រើប្រាស់ងាយស្រួលក្នុងការតាមដានព័ត៌មាន និងព្រឹត្តិការណ៍ថ្មីៗ។

*Diagnostics៖ ផ្នែកនេះពិតជាមានសារៈសំខាន់ណាស់សម្រាប់អ្នកប្រើប្រាស់ទូរស័ព្ទសាមសុង ព្រោះវាបំពាក់ទៅដោយលក្ខណៈពិសេស ដែលជួយបង្កើនទំហំផ្ទុកទិន្នន័យ ដោយជម្រុះចោលកម្មវិធីដែលមិនប្រើប្រាស់ និងបិទកម្មវិធីដែលមិនប្រើប្រាស់ដើម្បីកាត់បន្ថយការប្រើប្រាស់ថ្ម និងបង្កើនល្បឿនទូរស័ព្ទ។ កម្មវិធីដ៏ល្អនេះ Samsung Members បានមកដល់ប្រទេសកម្ពុជា យើងហើយលោកអ្នកអាចធ្វើការទាញយកកម្មវិធីនេះតាមរយៈកម្មវិធី Galaxy Apps រឺ Play Store បន្ទាប់មកប្រតិបត្តិការណ៍ ចុះឈ្មោះដោយប្រើគណនី Samsung ដែលមានស្រាប់របស់លោកអ្នក នឹងទទួលបាន​អត្ថប្រយោន៍ជាច្រើន​ពីការដំទ្បើងកម្មវិធីនេះ ៕

តោះ!!! ធ្វើការចុះឈ្មោះទាំងអស់គ្នា!!!