(ភ្នំពេញ)៖ ការដែលទទួលបាននូវការងារដ៏សមរម្យ គឺជាបំណងប្រាថ្នាដ៏ធំមួយរបស់សិស្សនិស្សិតគ្រប់ៗរូប បន្ទាប់ពីបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ឬជំនាញវិជ្ជាជីវៈណាមួយដោយជោគជ័យ។ ប៉ុន្តែអ្វីដែលជាការព្រួយបារម្ភសម្រាប់ពួកគេនោះគឺ តើធ្វើយ៉ាងណាដើម្បីជ្រើសរើសជំនាញដែលជាតម្រូវការទីផ្សារការងារពិតប្រាកដ?
ដោយយោងទៅតាមរបាយការណ៍បូកសរុបលទ្ធផលការងារ របស់ក្រសួងពាណិជ្ជកម្ម សម្រាប់ឆ្នាំ២០១៧ បានឲ្យដឹងថា នៅក្នុងឆ្នាំ២០១៧នេះ មានក្រុមហ៊ុនជាតិ និងអន្តរជាតិ ចំនួន ៤,៨៩៩ ក្រុមហ៊ុន បានសុំចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា។ ដែលជាហេតុធ្វើឲ្យតម្រូវការ លើកម្មករកម្មការនី និងបុគ្គលិកជំនាញ មានកំណើនកើនឡើងគួរជាទីមោទនៈ។
តាមរយៈទិន្នន័យដែលទទួលបានមកពីវេបសាយការងារ CamHR បានឲ្យដឹងថា ជំនាញគណនេយ្យ និងហិរញ្ញវត្ថុ គឺជាជំនាញមួយដែលមានតម្រូវការខ្ពស់ពីសំណាក់ក្រុមហ៊ុនជាតិ និងអន្តរជាតិ ដោយចំនួនតម្រូវការមានរហូតទៅដល់ ៤៧៤កន្លែង បើគិតត្រឹមថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨ ។ វាគឺជាសញ្ញាវិជ្ជមានមួយសម្រាប់សិស្សានុសិស្សថ្នាក់ទី១២ ក្នុងការជ្រើសរើសនូវជំនាញដ៏ត្រឹមត្រូវ សម្រាប់បន្តក្នុងថ្នាក់ឧត្តមសិក្សា។ បើក្រលេកមកមើល គ្រឹះស្ថានអប់រំថ្នាក់ឧត្តមសិក្សានៅក្នុងប្រទេសកម្ពុជាវិញ យើងនឹងឃើញថាមានសកលវិទ្យាល័យជាច្រើនត្រូវបានបង្កើតឡើង លើជំនាញ ផ្សេងៗគ្នា ទាំងគ្រឹះស្ថានរដ្ឋ និងឯកជន ក្នុងនោះដែរក៏មានសាលាមួយចំនួនបានបង្រៀនលើជំនាញគណនេយ្យ និងហិរញ្ញវត្ថុដូចៗគ្នា គ្រាន់តែខុសគ្នាលើ គុណភាពអប់រំ និងកម្រិតទទួលស្គាល់ តែប៉ុណ្ណោះ។
ជាក់ស្តែងវិទ្យាស្ថាន CamEd Business School គឺជាវិទ្យាស្ថានដែលបណ្តុះបណ្តាលលើថ្នាក់បរិញ្ញាបត្រជំនាញគណនេយ្យ និងហិរញ្ញវត្ថុ ដែលមានការទទួលស្គាល់ពីសំណាក់ក្រសួងអប់រំយុវជន និងកីឡា ក៏ដូចជា សមាគមគណនេយ្យករជំនាញអន្តរជាតិ ACCA ដែលមានទីតាំងនៅចក្រភពអង់គ្លេស ហើយក៏មានការទទួលស្គាល់ពីសំណាក់ប្រទេសចំនួន ១៨៣ លើពិភពលោកផងដែរ។
អ្វីដែលរឹតតែពិសេសនោះ ចំពោះនិស្សិតដែលបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថាន នឹងទទួលបានសញ្ញាបត្រ២ ក្នុងពេលតែមួយ។ ចំពោះសាស្ត្រាចារ្យដែលបង្រៀននៅ វិទ្យាស្ថាន CamEd Business School សុទ្ឋសឹងតែមកពីបណ្តាប្រទេសធំៗដូចជា អង់គ្លេស អាមេរិក និងសាំងហ្គាពួរ ជាដើម ដែលពួក គាត់សុទ្ធតែមានគរុកោសល្យក្នុងការបង្រៀនលំដាប់អន្តរជាតិ រួមជាមួយបទពិសោធន៍ក្នុងការបង្រៀនជាយូរឆ្នាំផងដែរ ។
បន្ថែមពីនេះ វិទ្យាស្ថាន CamEd Business School ក៏បានបង្កើតនូវនាយកដ្ឋាន ផ្តល់សេវាកម្មការងារ ជូនដល់និស្សិតរបស់ខ្លួន រួមជាមួយការប្រឹក្សាយោបល់ការងារ ការហ្វឹកហាត់អំពីរបៀបសំភាសន៍ការងារ ក៏ដូចជាការរៀបចំឯកសារដាក់ពាក្យធ្វើការផងដែរ។ ជាលទ្ធផល និស្សិតដែលបញ្ចប់ការសិក្សាចំនួនជាង ៩០ភាគរយ សុទ្ធតែទទួលបានការងារក្នុងមុខតំណែង ល្អៗតាមបណ្តា ក្រុមហ៊ុនធំៗក្នុងប្រទេសកម្ពុជា និងមួយចំនួនទៀតទៅបន្តការសិក្សានៅបរទេស ឬបើកអាជីវកម្មផ្ទាល់ខ្លួនជាដើម។
សិក្សាជំនាញដែលត្រូវនឹងតម្រូវការទីផ្សាការងារ វាជាការជ្រើសរើសដ៏ត្រឹមត្រូវមួយ ហើយការសិក្សារបស់អ្នកនឹងរឹតតែជោគជ័យបន្ថែមទៀត នៅពេលដែលអ្នកបានទទួលការបណ្តុះបណ្តាល នៅក្នុងសាលាដែលគិតគូរពីគុណភាពអប់រំជាចម្បង ។ដូច្នេះហើយវិទ្យាស្ថាន CamEd Business School គឺជាសាលាតែមួយគត់ ដែលអាចចម្លងអ្នកទៅកាន់អ្វីដែលអ្នកប៉ងប្រាថ្នា។ ការទទួលពាក្យសម្រាប់ថ្នាក់បរិញ្ញាបត្រថ្មី នឹងចាប់ផ្តើមពីថ្ងៃនេះរហូតដល់ថ្ងៃទី ១៥ ខែវិច្ឆិការ ឆ្នាំ២០១៨។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់លេខ៖ ០២៣ ៩៨៦ ៥២២/៥២៣ ឬក៏ចូលទៅកាន់គេហទំព័រ www.cam-ed.com ៕