(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ មាស សុភា អគ្គមេបញ្ជាការង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានអនុញ្ញាតឲ្យលោកវរសេនីយ៍ឯក SYED MUHA MMAD RAZA UI HANAIN ប្រធានការិយាល័យអនុព័ន្ធយោធាថ្មី អមស្ថានទូតប៉ាគីស្ថាន ប្រចាំនៅកម្ពុជា ដែលមាននិវេស្សនដ្ឋាន នៅទីក្រុងប៉ាងកក ប្រទេសថៃ ចូលជួបសម្ដែងការ គួរសម និងពិភាក្សាការងារ ក្នុងឱកាសដែលលោកអញ្ជើញមកបំពេញការងារនៅកម្ពុជា ។
ក្នុងកិច្ចជំនួបពិភាក្សាខាងលើនេះ បានរៀបចំធ្វើឡើង នៅព្រឹកថ្ងៃពុធ ១៤កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព ស ២០៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ដែលរៀបចំធ្វើឡើង នៅក្នុងបញ្ជាការដ្ឋានកងទ័ពជើងគោក ក្រុងភ្នំពេញ។
កិច្ចជួបសម្ដែងការគួរសម និងពិភាក្សាការងារនេះ ក្នុងគោលបំណង់ ដើម្បីពង្រឹងពង្រីកចំណងទាក់ទង កិច្ចសហប្រតិបត្តិការ រវាងកងទ័ពជើងគោកប៉ាគីស្ថាន ជាមួយកងទ័ពជើងគោកកម្ពុជា នឹងកងយោធពលខេមរភូមិន្ទ៕