(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៦លើក បណ្ដាលឲ្យមនុស្សស្លាប់៦នាក់ របួសស្រាល៦នាក់ និងរបួសធ្ងន់១៨នាក់។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំ៦លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន៦គ្រឿង, គោយន្ដចំនួន១គ្រឿង, រថយន្ដធុនធំ៥គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមានល្បឿន, បត់គ្រោះថ្នាក់, មិនគោរពសិទ្ធិ និងងងុយដេក។
សូមបញ្ជាក់ថារយៈ២៧ថ្ងៃ ខែកុម្ភៈ ឆ្នាំ២០១៨នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ ទូទាំងប្រទេសកើតឡើងចំនួន២៤៧លើក បណ្ដាលឲ្យមនុស្សស្លាប់ចំនួន១៥៤នាក់ រងរបួសស្រាលចំនួន១៦៧នាក់ និងរបួសធ្ងន់ចំនួន២៣៤នាក់៕