(ភ្នំពេញ)៖ សរុបព័ត៌មានជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ (ផ្សាយពីថ្ងៃចន្ទ-សុក្រ ចាប់ពីម៉ោង ៧៖០០នាទីយប់)។ រាយការណ៍ព័ត៌មានដោយ៖ កញ្ញា ឆេង សូរិយា, កញ្ញា សំ ស្រីនីត, កញ្ញា យ៉ង់ សក្គុណា, អ្នកនាង កេត សត្យា និងលោក អាន គុន្ធធារ៉ា៖
* ព័ត៌មានជាតិ (Cambodia News)
១៖ តុលាការចេញសេចក្តីសម្រេចរឹបអូសយក ដី និងស្នាក់ការ អតីតគណបក្សសង្រ្គោះជាតិ ដែលជាទ្រព្យសម្បត្តិ លោក សម រង្ស៊ី ក្នុងសំណុំរឿងបរិហាកេរ្តិ៍
២៖ ក្រសួងការបរទេសកម្ពុជា ថ្កោលទោស និងជជែកពិភាក្សាជាមួយស្ថានទូតអូស្ត្រាលីរឿងខ្មែរ នៅអូស្ត្រាលីដុតរូបទីងមោង
៣៖ ក្រសួងការបរទេសសង្ឃឹមថា សហភាពអឺរ៉ុប នឹងបន្តជំហររក្សាទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អជាមួយកម្ពុជា
៤៖ ចៅក្រមបង្គាប់ឲ្យលោក សម រង្ស៊ី ចូលខ្លួនបំភ្លឺសំណុំរឿងញុះញង់កងទ័ពនៅថ្ងៃ១៩ ខែមីនាខាងមុខនេះ
៥៖ សម្តេចតេជោ ហ៊ុន សែន ផ្តល់ថវិកាបុរេប្រទានចំនួន៤.៦លានដុល្លារអាមេរិក សម្រាប់ដោះស្រាយជូនកម្មករជាង ៤ពាន់នាក់ ដែលថៅកែរត់ចោល!
៦៖ សម្តេចតេជោ ហ៊ុន សែន៖ លទ្ធផលជំហានបឋម នៃការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា អាណត្តិទី៤ គណបក្សប្រជាជនកម្ពុជា បានឈ្នះនាំមុខយ៉ាងខ្លាំងបំផុត នៅភូមិភាគទាំង៨
៧៖ គ.ជ.ប បង្កើតក្រុមត្រួតពិនិត្យចំនួន៥ សម្រាប់ត្រួតពិនិត្យលទ្ធផលបោះឆ្នោត និងការផ្សព្វផ្សាយលទ្ធផលបណ្តោះអាសន្ន នៃការបោះឆ្នោត
៨៖ របាយការណ៍៖ កម្ពុជាមានជនបរទេសអន្តោប្រវេសន្តសរុបជាង១៧ម៉ឺននាក់ ខណៈអ្នកកាន់កាប់ឯកសាររដ្ឋបាលមិនប្រក្រតីជាង៧ម៉ឺនាក់
៩៖ ឆ្នាំ២០១៧ កម្ពុជាឃាត់ខ្លួន និងបណ្តេញជនបរទេសជាង២០០០នាក់ មាន៥១សញ្ជាតិ ចេញពីប្រទេស
១០៖ ប្រមុខការទូតកម្ពុជា៖ កម្ពុជាបានត្រៀមរួចរាល់ ក្នុងការបន្តជួយមជ្ឈមណ្ឌលសកម្មភាពមីន តំបន់អាស៊ាន
១១៖ NOCC គ្រោងចំណាយ ៦០ ទៅ ៧០ម៉ឺនដុល្លារ ដើម្បីរៀបចំពិធីបើក-បិទកីឡាជាតិ លើកទី២
១២៖ មេប៉ូលិសចរាចរណ៍ ស្នើឲ្យមានការផាកពិន័យពី៤០ម៉ឺនរៀលទៅ៨០ម៉ឺនរៀលតាមច្បាប់ ចំពោះរថយន្តតទ្រុងខុសលក្ខណៈបច្ចេកទេស បន្ថែមពីការកាត់ទ្រុងចោល
* ព័ត៌មានអន្តរជាតិ ( International News)
១៖ អគ្គមេបញ្ជាការយោធាអារ៉ាប៊ីសាអូឌីត ត្រូវបណ្តេញចេញពីតំណែងទាំងយប់ ដែលអាចជាការពង្រឹងអំណាចរាជទាយាទបន្ថែម!
២៖ នាយករដ្ឋមន្ត្រីសិង្ហបុរី «ប្រកាសរុះរើគណៈរដ្ឋមន្ត្រី» ដើម្បីទុកឱកាសឲ្យថ្នាក់ដឹកនាំជំនាន់ក្រោយ បញ្ចេញសមត្ថភាព
៣៖ លោក ដូណាល់ ត្រាំ «ថ្លែងស្វាគមន៍កិច្ចចរចាជាមួយកូរ៉េខាងជើង» តែស្ថិតនៅក្នុងលក្ខខណ្ឌដដែល
៤៖ វៀតណាម ព្រមានថា អាចមានការផ្ទុះឡើងយ៉ាងធំសម្បើមជាថ្មីម្តងទៀតនៃជំងឺគ្រុនផ្តាសាយបក្សី
៥៖ សភាពការណ៍កាន់តែអាក្រក់! តួកគីសម្រេច «បញ្ជូនកងកុម្ម៉ង់ដូពិសេស» ទៅកាន់ទឹកដី Afrin នៅស៊ីរី ដើម្បីកម្ទេចក្រុមឃើដ
៦៖ ទីបំផុតស្ត្រីអារ៉ាប៊ីសាអូឌីត «ត្រូវបានអនុញ្ញាតឲ្យ ចូលបម្រើកងទ័ពហើយ» ដែលនេះជាសញ្ញាវិជ្ជមានថ្មី នៃការបើកទូលាយសេរីភាព
៧៖ ព័ត៌មានរដ្ឋកូរ៉េខាងជើង «ព្រលះជប៉ុនមួយទំហឹង» ដោយចោទថា ជប៉ុនកំពុងបំពុលបរិយាកាសនៅឧបទ្វីបកូរ៉េ! ៕