(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨នេះបានចេញសេចក្តីប្រកាសបង្ហាញលទ្ធផលបណ្តោះអាសន្ន នៃការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា នីតិកាលទី៤ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ដែលបណ្តាញព័ត៌មាន Fresh News ទើបទទួលបានមុននេះបន្តិច។

សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៤ ឆ្នាំ២១០៨នេះ បានដំណើរការព្រមៗគ្នា ចាប់ពីម៉ោង៧ព្រឹក ទៅរហូតដល់ម៉ោង៣រសៀល កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ ។ ដំណើរការនៃការបោះឆ្នោតមានភាពរលូន ដែលមានគណបក្សនយោបាយចំនួន៤ ចូលរួមប្រកួតប្រជែងគឺ៖ គណបក្សប្រជាជនកម្ពុជា, គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សយុវជនកម្ពុជា និងគណបក្សខ្មែររួបរួមជាតិ។ ក្នុងនោះគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច បានទទួលសំឡេងច្រើនលើសលុប បើធៀបនឹងគណបក្សផ្សេងៗទៀត៕