(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ៤,៣៤០គ្រឿង រកឃើញល្មើសច្បាប់៥១៨គ្រឿង (ម៉ូតូ៥៨ភាគរយ) អប់រំ៣៤៦គ្រឿង និងផាកពិន័យ១៧២គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលអង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃទី២៧ ខែកុម្ភៈនេះ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី២៧ ខែកុម្ភៈនេះ ត្រួតពិនិត្យរួមបានចំនួន១,០៣៣គ្រឿង អប់រំ៦៧គ្រឿង និងផាកពិន័យចំនួន៨៣គ្រឿង។
ដោយឡែកសម្រាប់រាជធានីភ្នំពេញវិញ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ សមត្ថកិច្ចនគរបាលឃាត់បានម៉ូតូ៨២៤គ្រឿង ដែលជិះបញ្ច្រាស មិនពាក់មួកសុវត្ថិភាព មិនដាក់កញ្ចក់ មិនមានស្លាកលេខ។
សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល២៧ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២៧ ខែកុម្ភៈនេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ១០២,៨៥៨គ្រឿង រកឃើញយានយន្តល្មើស ១៣,៨៣១គ្រឿង (ម៉ូតូ៥៩ភាគរយ) ក្នុងនោះអប់រំ ៨,១៤០គ្រឿង និងផាកពិន័យ៥,៦៩១គ្រឿង (ម៉ូតូ៨៩ភាគរយ)៕