Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រធាន-អនុប្រធាន និងថ្នាក់ដឹកនាំមួយចំនួន នៃមន្ទីររៀបចំដែនដី ខេត្តព្រះសីហនុ នឹងផ្លាស់ប្តូរនៅថ្ងៃទី០១ ខែមីនា ក្រោយមានភាពមិនប្រក្រតី

27-02-2018 16:42

(ភ្នំពេញ)៖ ពិធីប្រកាសផ្ទេរមុខតំណែងថ្មីនៃ ប្រធាន-អនុប្រធានមន្ទីរ ប្រធាន អនុប្រធានការិយាល័យ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ នឹងត្រូវធ្វើឡើងនៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨ ខាងមុខនេះ បន្ទាប់ពីផ្ទុះឡើងនូវភាពមិនប្រក្រតី នៅក្នុងការអនុវត្តការងារ។

ពិធីផ្ទេរតំណែង ប្រធាន-អនុប្រធានមន្ទីរ ប្រធាន អនុប្រធានការិយាល័យ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ នឹងធ្វើឡើង ក្រោមអធិតីភាព លោកទេសរដ្ឋមន្ដ្រី ជា សុផារ៉ា រដ្ឋមន្ដ្រីក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណងនៅសាលប្រជុំធំសាលាខេត្ត។ នេះបើតាមលិខិតអញ្ជើញ របស់លោក យន្ដ មីន អភិបាលខេត្តព្រះសីហនុ ផ្ញើជូនរដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី។

តាមប្រភពពីមន្រ្តីនៅខេត្តព្រះសីហនុ បានឱ្យដឹងថា ប្រធានមន្ទីររៀបចំដែនដី ខេត្តព្រះសីហនុ ដែលត្រូវផ្លាស់ប្តូរនេះមានឈ្មោះ នួន ប៉ុក ដែលទើបនឹងឡើងកាន់តំណែងបានចំនួនជាង២ឆ្នាំ។ ចំណែកអនុប្រធានមន្ទីរ ប្រធាន-អនុប្រធានការិយាល័យណាខ្លះ ដែលត្រូវដកតំណែងនោះ គេនៅមិនទាន់ដឹងនៅឡើយទេ៕