(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការនោះឆ្នោត (គ.ជ.ប) បានបង្កើតក្រុមត្រួតពិនិត្យលទ្ធផលបោះឆ្នោត និងការផ្សព្វផ្សាយលទ្ធផលបណ្តុះអាសន្ន នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ឆ្នាំ២០១៨។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។
សេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប បានឲ្យដឹងថា នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានតែងតាំងមន្ត្រី នៃអគ្គនាយកដ្ឋានជា៥ក្រុម សរុបចំនួន៤៥ ដើម្បីសម្របសម្រួល ទទួលសម្ភារ ឯកសារបោះឆ្នោត ផ្ទៀងផ្ទាត់លទ្ធផល នៃការបោះឆ្នោត និងកំណត់បែងចែកអាសនៈ។
ក្រុមការងារទាំងនោះរួមមាន៖
ទី១៖ ក្រុមសម្របសម្រួលថ្នាក់កណ្តាល
ទី២៖ ក្រុមការងារសម្ភារ ឯកសារបោះឆ្នោត
ទី៣៖ ក្រុមត្រួតពិនិត្យ និងបូកសរុបលទ្ធផល នៃការបោះឆ្នោត
ទី៤៖ ក្រុមកំណត់បែងចែកអាសនៈ
ទី៥៖ ក្រុមជំនួយការ។
ក្រុមការងារខាងលើនេះ ត្រូវអនុវត្តភារកិច្ចរបស់ខ្លួនក្នុងការទទួលស្បោង «ឃ» កញ្ចប់ «ឃ ពិសេស» និងសម្ភារបោះឆ្នោតពី គធ.ខប ចាប់ពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ រហូតដល់ គ.ជ.ប ប្រកាសលទ្ធផលផ្លូវការ នៃការបោះឆ្នោត។ បន្ទាប់ពីក្រុមការងារត្រួតពិនិត្យចប់រួចរាល់ ក្រុមនេះនឹងដាក់របាយការណ៍ជូន គ.ជ.ប ពិនិត្យសម្រេចដើម្បីធ្វើការប្រកាសលទ្ធផលបណ្តុះអាសន្ន នៃការបោះឆ្នោត។
សូមបញ្ជាក់ថា គ.ជ.ប នឹងត្រូវការផ្សាយលទ្ធផលបណ្តុះអាសន្ន នៃការបោះឆ្នោតតាមទូរទស្សន៍ជាតិ កម្ពុជា (ទទក) នៅល្ងាចថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ ចន្លោះពីម៉ោង៦៖០០ ដល់ម៉ោង៧៖០០នាទីយប់។
សម្រាប់ព័ត៌មានលំអិនសូមអានខ្លឹមសារទាំងស្រុង នៃសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ដូចខាងក្រោម៖