(កំពង់ចាម)៖ នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨នេះ លោក សោ សាវឿន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំអូរស្វាយ ស្រុកកំពង់សៀម បានដឹកនាំក្រុមការងារ ចុះទៅដល់ឃុំអូរស្វាយ ដើម្បីជួបសំណេះសំណាល និងសាកសួរសុខទុក្ខប្រជាពលរដ្ឋ។
ក្នុងឱកាសនោះផងដែរ លោក សោ សាវឿន បាននាំយកអំណោយរបស់លោក ហ៊ុន ណេង អនុប្រធានទី១ ក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្តកំពង់ចាម ដល់គ្រួសារ រងគ្រោះចំនួនជិត៤០គ្រួសារ រួមមាន៖
ទី១៖ ចូលបុណ្យសព១នាក់ ២០០,០០០រៀល ដែលបានទទួលមរណៈភាព នៅភូមិព្រៃចក្រី ឃុំអូរស្វាយ។
ទី២៖ គ្រួសារចាស់ជរា ជួបការលំបាកចំនួន១០គ្រួសារ ក្នុង១គ្រួសារ អង្ករ២៥Kg, ទឹកត្រី ០១យួរ, ទឹកស៊ីអ៊ីវ០១យួរ, មី០១កេស និងថវិកាចំនួន ៥០,០០០រៀល។
និងទី៣៖ គ្រួសារស្រ្តីឆ្លងទន្លេ២៧គ្រួសារ ក្នុងមួយគ្រួសារទទួលបានសារ៉ុង០១ និងថវិកាចំនួន ១០០,០០០រៀល។ សរុបអស់ថវិកាចំនួន៤,៤០០,០០០រៀល៕