(ភ្នំពេញ)៖ គ្រូនសាន្ត (Gronsan) ដែលជាភេសជ្ជៈប៉ូវកម្លាំង ដែលមានដើមកំណើត មកពីប្រទេសកូរ៉េ ត្រូវបានតំណាងអ្នកចែកចាយផលិតផលនេះ បង្ហាញជំនឿជឿជាក់ថា នឹងលក់ដាច់ទ្វេដង នៅទីផ្សារកម្ពុជា ខណៈដែលផលិតផលនេះទើបនាំចូល ប៉ុន្តែបានវាយលុកទីផ្សារគ្រប់២៥ខេត្ត-ក្រុង។
ភេសជ្ជៈប៉ូវកម្លាំង Gronsan ត្រូវបានសម្ពោធជាផ្លូវការ នាល្ងាចថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ ដោយមានការអញ្ជើញចូលរួមពី លោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន និងលោក ឈិន សុផល តំណាងអ្នកចែកចាយផលិតផល ប្រចាំនៅកម្ពុជា នៃក្រុមហ៊ុនរ៉ូយ៉ាល់ ត្រាស់ ត្រេឌីង ខូអ៊ិលធីឌី និងអ្នកពាក់ព័ន្ធជាច្រើននាក់ទៀត។
ថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មាន ក្រោយចប់ពិធីសម្ពោធ លោក ឈិន សុផល បានលើកឡើងថា គ្រូនសាន្ត គឺជាផលិតដែលល្បីជាងគេបំផុតនៅប្រទេសកូរ៉េ ហើយផលិតផល នេះទើប នាំចូលនិងដាក់នៅទីផ្សារប្រទេសកម្ពុជា០២ខែ និងបានកត់សម្គាល់ឃើញថា គឺទទួលបានការ គាំទ្រយ៉ាងខ្លាំងពីអតិថិជនក្នុងស្រុក។
តំណាងអ្នកចែកចាយផលិតផល ប្រចាំនៅកម្ពុជា នៃក្រុមហ៊ុនរ៉ូយ៉ាល់ ត្រាស់ ត្រេឌីង ខូអ៊ិលធីឌី រូបនេះ បានឲ្យដឹងទៀតថា កត្តាដែលជំរុញឲ្យក្រុមហ៊ុននាំចូលនិងចែក ចាយនូវផលិតផលនេះ ដោយសារតែតម្រូវការអ្នកទទួលទានកើនឡើង។
លោកបានបន្ដទៀតថា ទោះបីជាផលិតផលនេះ មកយឺតនិងក្រោយគេក្តី ប៉ុន្តែ គ្រូនសាន្ត នៅតែជឿជាក់ថា នឹងលក់ដាច់ខ្លាំង ព្រោះភេសជ្ជៈនេះមិនត្រឹមតែប៉ូវកម្លាំងទេ ថែមទាំងមាន គុណប្រយោជន៍ដល់អ្នកពិសារ ក្នុងនោះសម្រាប់បុរស គឺអាចកាត់បន្ថយភាពស្រវឹង និងសម្រាប់នារី អាចជួយឲ្យមានស្បែកស្អាត និងសុខភាពល្អខាងផ្នែកស្រ្តីផងដែរ។
លោក ឈិន សុផល បានបញ្ជាក់ឲ្យដឹងផងដែរថា បច្ចុប្បន្ន គ្រូនសាន្ត ក្រៅពីដាក់លក់នៅក្នុងប្រទេសកូរ៉េ បានចែកចាយលក់បន្ត នៅប្រទេសចិន និងនៅជិតខាងប្រទេសអាស៊ាន រួមទាំងនៅកម្ពុជានាពេលនេះ។
ជាមួយគ្នានោះ លោក យ៉ែម សំអូន ក្នុងនាមជាអ្នកតំណាងផលិតផល Gronsan បានបង្ហើបឲ្យដឹងថា ក្រៅពីបានចុះកុងត្រាថតស្ពតចំនួន៨ស្ពត ឲ្យក្រុមហ៊ុនភេសជ្ជៈលំដាប់ថ្នាក់ របស់កូរ៉េមួយនេះ លោកក៏ត្រូវបានក្រុមហ៊ុន រៀបចំធ្វើសកម្មភាពសប្បុរសធម៌ជាច្រើន ក្នុងរយៈពេល២ឆ្នាំ ក្នុងនាមជាអ្នកតំណាងរបស់ក្រុមហ៊ុនផងដែរ។
លោក យ៉ែម សំអូន បន្ដថា នៅអំឡុងខែ៨ខាងមុខ ក្រុមហ៊ុន នឹងរៀបចំព្រឹត្ដិការណ៍ ដាំដើមឈើមួយចំនួន នៅខេត្តមណ្ឌលគិរី ដោយលោក គឺជាអ្នកតំណាងផលិតផលនៅកម្ពុជា និងតារាល្បីឈ្មោះម្ចាស់ បទ កាំណាំស្ទាយ នឹងទៅដាំដើមឈើនៅទីនោះ។
លោកបានបង្ហាញអារម្មណ៍សប្បាយចិត្ដ ដែលក្នុងមួយជីវិតជាអ្នកសិល្បៈរបស់លោក ស្រាប់តែបានក្រុមហ៊ុនភេសជ្ជៈល្បីឈ្មោះ របស់ប្រទេសកូរ៉េជ្រើសឲ្យធ្វើជាតំណាងផ្ដាច់មុខ ហើយ លោកបានបង្ហើបទៀតថា ក្នុងកិច្ចកុងត្រានេះ លោកទទួលបានតម្លៃខ្លួនផ្ដាច់ ហើយថែមទាំងទទួលបានតម្លៃក្នុងពេលចុះថតស្ពត ថតរូបសន្លឹក និងពេលចុះធ្វើសកម្មភាពសប្បុរសធម៌ទៅទៀត៕