Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តព្រះវិហារ ចែកមួកសុវត្ថិភាពចំនួន១០០មួក ដល់យុវជនកាកបាទក្រហមកម្ពុជា ក្នុងឱកាសវគ្គបណ្តុះបណ្តាលនៅវិទ្យាល័យសង្គមថ្មី

27-02-2018 12:02

(ព្រះវិហារ)៖ មួកសុវត្ថិភាពប្រមាណ១០០មួក ត្រូវបានក្រុមការងារយកទៅចែកជូនដល់ក្រុមយុវជនប្រុស ស្រីកាកបាទក្រហមកម្ពុជា ក្នុងឱកាសបើកវគ្គបណ្តុះបណ្តាល ដោយសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ ស្ថិតក្នុងវិទ្យាល័យសង្គមថ្មី ភូមិត្បែង ឃុំចំរើន ស្រុកសង្គម ខេត្តព្រះវិហារ។

ពិធីចែកមួកនេះ ប្រព្រឹត្តឡើងក្រោមវត្តមានលោក សំ លាងទ្រី គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ និងមានការចូលរួមពីក្រុមប្រតិបត្តិសាខា ប្រធានកិត្តិយសអនុសាខា គណៈកម្មាធិការអនុសាខាស្រុក និងទីប្រឹក្សាយុវជន នាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ម្សិលមិញ។

នៅក្នុងឱកាសនោះផងដែរលោក សំ លាងទ្រី បានថ្លែងថា កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធានសម្តេចតែងតែគិតគូពីយុវជន ធ្វើយ៉ាងណាឲ្យយុវជនក្លាយជាធនធានដ៏មានសមត្ថភាព ចូលរួមក្នុងសម្មភាពមនុស្សធម៌ និងចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ។

លោក សំ លាងទ្រី ក៏បានផ្តាំផ្ញើប្អូនៗ យុវជនសូមអនុវត្តតាមនូវចំនុចមួយចំនួនដូចខាងក្រោម៖
* ត្រូវខិតខំរៀនសូត្រដើម្បីក្លាយខ្លួនជាសិស្សគំរូមិត្តល្អ កូនល្អ។
* ត្រូវចៀសឲ្យឆ្ងាយពីគ្រឿងញៀន
* ត្រូវគោរពច្បាប់ក្នុងពេលបើកបរ
* កុំប្រើគ្រឿងស្រវឹងក្នុងវ័យសិក្សា
* ត្រូវចេះសាមគ្គីគ្នា ចេះជួយយកអសារគ្នា
* ត្រូវរៀបចំផែនការសកម្មភាពសម្រាប់អនុវត្ត និងមានរបាយការណ៍ជូនទៅអនុសាខាអំពីសកម្មភាពរបស់ខ្លួន។
* ចូលរួមធ្វើអនាម័យបរិស្ថានក្នុងសាលាជាប្រចាំ។

លោក សំ លាងទ្រី បានបំពាក់កន្សែងដល់យុវជនកាកបាទក្រហមកម្ពុជាដែលទើបបន្ថែមថ្មីចំនួន២៩នាក់ ព្រមទាំងបានចែកមួកសុវត្ថិភាពចំនួន៨០ ដែលជាការឧបត្ថម្ភរបស់លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ និងជាប្រធានអនុគណ:កម្មាធិការសុវត្ថិភាពចរាចរផ្លូវគោកខេត្ត ផ្តល់ជូនយុវជនកាកបាទក្រហមកម្ពុជា វិទ្យាល័យសង្គមថ្មី៧៥នាក់ និងទីប្រឹក្សាយុវជន និងគណ:កម្មាធិការអនុសាខាផងដែរ៕