(ភ្នំពេញ)៖ រដ្ឋាភិបាលឥណ្ឌា បានប្រកាសផ្តល់វិភាគទាន ជាទឹកប្រាក់ចំនួន៥ម៉ឺនដុល្លារសហរដ្ឋអាមេរិក ដល់ភាគីជាតិ នៃអង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា (អ.វ.ត.ក) សម្រាប់ឆ្នាំ ២០១៨ ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់សាលាក្តីខ្មែរក្រហម ចុះថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ ដែលអង្គភាព Fresh News ទទួលបានមុននេះបន្តិច។
ជាមួយនឹងវិភាគទានថ្មីនេះ ជំនួយហិរញ្ញវត្ថុ ដែលផ្តល់ដោយប្រទេសឥណ្ឌា ដល់ អ.វ.ត.ក ចាប់តាំងពីតុលាការដំណើរការពីឆ្នាំ ២០០៦ មក មានចំនួនសរុប ១,១០០,០០០ ដុល្លារអាមេរិក។
លោក ក្រាញ់ តូនី ប្រធានការិយាល័យរដ្ឋបាលស្តីទី និងលោក ឃ្នុត រូហ្សិនហក អនុប្រធានការិយាល័យរដ្ឋបាលនៃ អ.វ.ត.ក បានលើកឡើងថា «ក្នុងនាម អ.វ.ត.ក យើងខ្ញុំសូមថ្លែងអំណរគុណរដ្ឋាភិបាលឥណ្ឌាចំពោះការបន្តការគាំទ្រនេះ»៕
ព័ត៌មានលម្អិតសូមអានសេចក្តីប្រកាសព័ត៌មាន ដែលមានខ្លឹមសារដូចខាងក្រោមនេះ៖