(ភ្នំពេញ)៖ គិតត្រឹមខែធ្នូ ឆ្នាំ២០១៧ ជនបរទេសដែលបានប្រព្រឹត្តិបទល្មើស ហើយកំពុងជាប់ឃុំក្នុងពន្ធធនាគារ​កម្ពុជាមានចំនួន១,១៣០នាក់ ក្នុងនោះ​ស្រី​ចំនួន២៦៥នាក់ ចំនួន៤៦សញ្ជាតិ។ នេះបើយោងតាមរបាយការណ៍ បូកសរុបលទ្ធផលការងារឆ្នាំ២០១៧ និងលើកទិសដៅបន្ដ ​របស់អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ដែល ព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។

យោងតាមរបាយការណ៍ បានឲ្យដឹងទៀតថា ជនបរទេសទាំង​១,១៣០នាក់ ដែលកំពុងជាប់ឃុំក្នុងពន្ធធនាគារនោះមាន ជនដែលត្រូវចោទចំនួន​២០៤នាក់ (ស្រី៤៣នាក់), ជនជាប់ចោទចំនួន​១០៨នាក់ (ស្រី៣០នាក់), ពិរុទ្ធជន ចំនួន៣៩១នាក់ (ស្រី១៣៤នាក់) និងទណ្ឌិត​ចំនួន១៦២នាក់ (ស្រី៥៨នាក់)។

ដោយឡែកសម្រាប់ឆ្នាំ២០១៧ ជនបរទេសប្រព្រឹត្តបទល្មើសក្នុងប្រទេសកម្ពុជា ចំនួន៣៧៦លើក មនុស្ស១,៧៧១នាក់ មាន៣៧សញ្ជាតិ។

សូមជម្រាបថា លទ្ធផលនៃការជំរឿនអគ្គនាយកដ្ឋានអន្តោប្រវេសន្តបានរកឃើញថា ជនបរទេសអន្តោប្រវេសន្តសរុប៤៦,៧៧៦គ្រួសារ ស្មើនឹងចំនួនមនុស្ស១៧៦,៨១២នាក់ ក្នុងនោះស្រីចំនួន៧៩,៧២៨នាក់ កំពុងស្នាក់នៅក្នុងប្រទេសកម្ពុជា៕