(ភ្នំពេញ)៖ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ បន្ទាប់ពីទទួលបានភាពជោគជ័យ នៃវគ្គបណ្តុះបណ្តាលខ្នាតអន្តរជាតិ BHIP UNIVERSITY លើកទី៩ និងខួបគម្រប់៦ឆ្នាំ របស់ក្រុមហ៊ុន BHIP GLOBAL នៅក្នុងប្រទេសកម្ពុជា លោក ចន ប្រុស ដែលជាអ្នកដឹកនាំកំពូល និងជាស្ថាបនិករបស់ក្រុមហ៊ុន BUSINESS EMPIRE ជាដៃគូពាណិជ្ជកម្ម ជាមួយក្រុមហ៊ុន BHIP CAMBODIA បានធ្វើសន្និសីទព័ត៌មាន មួយនៅក្នុងសណ្ឋាគារ សុខាភ្នំបេញ ក្រោមប្រធានបទ «អាថ៌កំបាំងនៃមុខជំនួញសតវត្សរ៍ទី២១»។

នៅសតវត្សរ៍ទី២១ វិស័យមុខជំនាញល្បីៗ នៅលើពិភពលោកមានដូចជា វិស័យបាល់អោប វិស័យដូរ្យតន្ត្រី វិស័យភាពយន្ត ដែរមានចំណូលច្រើន នៅលើពិភពលោក និងជាពិសេសវិស័យឧស្សាហកម្មបណ្តាញទីផ្សារ គឺជា​ឧស្សាហកម្មមានភាពលេចធ្លោជាងគេ ក្នុងវិស័យទាំងអស់​ ដែលមានចំណូលរហូតទៅដល់ ១៧៨ពាន់លានដុល្លារ គិតត្រឹមការចំណាយលើតែអ្នកចែកចាយ ដែលចូលរួមធ្វើមុខជំនួញលើវិស័យនេះ។

សន្និសីទសារព័ត៌មានថ្ងៃនោះ លោក ចន ប្រុស បាន​បើកចំហអោយសាធារណៈជនព្រមទាំងអ្នកសារព័ត៌មាន ដែលបានចូលរួមអោយលើកឡើងដោយសេរីជាពិសេសចំពោះទស្សនៈ អគតិទាំងឡាយ ដែលធ្លាប់បានលេច​លឺ​នៅក្នុងសង្គម។ ដូចជាអ្នកសារព័ត៌មានមកពីស្ថាប័នព័ត៌មានជាច្រើន។

លោក ចន ប្រុស បានប្រាប់ឲ្យដឹងនៅក្នុងកម្មវិធី​ សន្និសីទសារព័ត៌មានថា «ផ្ការីកស្អាត ក៏ព្រោះតែពូជផ្កា ហើយការថែទាំផ្កា ថ្វីត្បិតតែពេលខ្លះពិបាកបន្តិចតែគ្រប់គ្នាសុទ្ធតែអាចធ្វើបាន» គឺលោកចង់មានន័យថាយុទ្ធសាស្ត្រដើម្បីជោគជ័យវាពិតជាសំខាន់តែផ្នត់គំនិត និងទឹកចិត្តផ្តោតអារម្មណ៍ដឹកនាំការងារណាមួយអោយជោគជ័យ និងបង្កើតយុទ្ធសាស្ត្រទាំងអស់នោះមកដូចជាសព្វថ្ងៃនេះ លោកបានបង្កើតប្រព័ន្ធការងារមួយ ដែលមានភាពសាមញ្ញ ងាយយល់ហើយគ្រប់គ្នាអាចធ្វើបានដោយគ្រាប់តែចូលរួមធ្វើការ តាមប្រព័ន្ធការងារនេះតែប៉ុណ្ណោះ។ ហើយលោកបានបន្ថែមទៀតថា បើបងប្អូនចង់អោយប្រព័ន្ធការងារ ធ្វើការអោយបងប្អូននោះ លុះត្រាតែបងប្អូនចូលរួមតាមប្រព័ន្ធការងារនេះដែរ។

លោក ចន ប្រុស បានលើកឡើងថា កាលពីមុនមែន មានអ្នកខ្លះហ៊ានចេញមុខនិយាយអាក្រក់ពីឧស្សាហកម្មបណ្តាញទីផ្សារ ក៏ដូចជាក្រុមហ៊ុន BHIP ដែរ តែមកដល់ពេលនេះ ស្របតាមការរីកចម្រើន និងភាពរឹងមាំរបស់ពួកយើង នោះមិនសូវមានអ្នកក្លាហាននិយាយរឿងនេះទៀតតេ ហើយបើនិយាយនៅក្នុងសង្គម Facebook វិញភាគច្រើន Account Facebook គ្មានអត្តសញ្ញាណច្បាស់លាស់ដែលអាចទទួលខុសត្រូវបានឡើយដូចជាដាក់រូបសត្វជាដើម ហើយលោកបានលើកឡើងទៀតថា ជាទូរទៅអ្នកដែលថាឧស្សាហកម្មបណ្តាញទីផ្សារនេះ បោកប្រាស់វាប្រៀបដូចជាមនុស្សខ្លាចខ្មោចអញ្ចឹង ដល់ពេលគេសួរថាធ្លាប់ឃើញខ្មោចទេ នោះគេឆ្លើយមកវិញថា អត់ដែរឃើញផង លឺតែគេថាតៗគ្នាមក។ មាននិស្សិតម្នាក់ដែលបានចូលរួមក្នុងសន្និសីទសារព័ត៌មាននោះ ដែលបានលើកជាយុទ្ធសាស្ត្រទាំងអស់នោះមកដូចជាសព្វថ្ងៃនេះ លោកបានបង្កើតប្រព័ន្ធការងារមួយ ដែលមានភាពសាមញ្ញ ងាយយល់ ហើយគ្រប់គ្នាអាចធ្វើបានដោយគ្រាន់តែចូលរួមធ្វើការតាមប្រព័ន្ធការងារតែប៉ុណ្ណោះ។ ហើយលោកបានបន្ថែមទៀតថា បើបងប្អូនចង់អោយប្រព័ន្ធការងារធ្វើការអោយបងប្អូននោះ លុះត្រាតែបងប្អូនចូលរួមតាមប្រព័ន្ធការងារនោះដែរ។

លោក ចន ប្រុស បានឆ្លើយយ៉ាងម៉ឹងម៉ាត់ថា ប្អូនជាទូរទៅមុខជំនួញនេះ គឺគេរៀបចំឡើងសម្រាប់ផ្តល់ឱកាសអោយមនុស្សដែល រវល់អាចឆ្លៀតពេលធ្វើមុខជំនួញនេះ បាននៅដំណាក់កាលដែលយើងមិនទាន់យល់ច្បាស់ដូចការលើកឡើង របស់លោក BILL CLINTON ជាអតីតប្រធានាធិបតីរបស់សហរដ្ឋអាមេរិក បានលើកឡើងថា «គាត់បានអរគុណដល់ឧស្សាហកម្មបណ្តាញទីផ្សារ ដែលបានចូលរួមលើកស្ទួយសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក និងបានផ្តល់ ឱកាសអោយមនុស្សដែលរៀនបានតិច ឬមានដើមទុនតិចក៏អាចយកពេលវេលាទំនេររបស់ខ្លួនមកកសាងអាណាចក្រមុខជំនួញនេះបាន»

បើកគំនិតទូលាយក្នុងការស្វែងយល់ ហើយយើងខ្ញុំ សូមស្វាគមន៍រាល់ចំងល់របស់បងប្អូន ដែលមានបំណងស្វែងយល់ ពីមុខជំនួញនេះ ដោយសា្មរតី នៃការទទួលខុសត្រូវខ្ពស់ ដើម្បីជាប្រយោជន៍អោយបងប្អូនចូលរួមចំណែក អភិវឌ្ឍន៍សង្គមតាមរយៈ ការកសាងខ្លួនអោយក្លាយជាសហគ្រិន តាមរយៈការចូលរួមកសាង មុខជំនួញជាមួយពួកយើង ដោយចាប់ផ្តើមពីដើមទុនតិច ហើយគ្មានការប្រថុយប្រថាន ហើយពួកយើងមានការបើកទូលាយ អោយបងប្អូនបានមកទទួលព័ត៌មានលម្អិត និងស្វែងយល់ពីប្រព័ន្ធការងាររបស់យើង ដែលមានភាពសាមញ្ញងាយយល់ហើយគ្រប់ៗគ្នាអាចធ្វើបាន៕