(ភ្នំពេញ)៖ Facebook Page មួយទៀតហើយ ! របស់ BAYON Television ត្រូវបានក្រុមសង្គមងងឹត Hack យកគ្រប់គ្រង នៅវេលាម៉ោង ៨៖១៦នាទីព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ នេះបើយោងតាមលោក ផន រីម ប្រធានផ្នែកគេហទំព័រ នៃអគ្គនាយកដ្ឋាន និងវិទ្យុ នៃស្ថានីយទូរទស្សន៍បាយ័ន ថ្លែងប្រាប់ឲ្យដឹងដូច្នេះ។
លោក ផន រីម បានបញ្ជាក់ថា តាមទិន្នន័យ (IP) ពីសមត្ថកិច្ចបានឲ្យដឹងថា ក្រុមសង្គមងងឹតនេះ Hack ចេញពីប្រទេសមួយនៅ EU ។
លោក ផន រីម បានបញ្ជាក់ថា ក្រុមសង្គមងងឹត បាន Hack ចូល Facebook ទៅគ្រប់គ្រងចំនួន២ហើយនៅព្រឹកនេះទី១៖ Facebook Page BTV និង Facebook Page BAYON Television. ហើយនៅពេលនេះក្រុមការងារបច្ចេកទេស កំពុងដោះស្រាយបញ្ហានេះ៕