(ភ្នំពេញ)៖ រថយន្តរបស់អគ្គនាយកដ្ឋានកាំកុងត្រូល សហការជាមួយមន្ត្រីសាខាកាំកុងត្រូលខេត្តកំពង់ធំ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានចុះត្រួតពិនិត្យបរិមាណ និងគុណភាពប្រេងឥន្ធនៈចំនួន ៩តាមដេប៉ូ និងស្ថានីយនានាក្នុងខេត្ត ដោយរកឃើញ ៦ដេប៉ូ និងស្ថានីយ លក់មិនគ្រប់លីត្រ និងខុសស្តង់ដារ។
មន្ត្រីកាំកុងត្រូលខេត្តកំពង់ធំ បានឲ្យដឹងថា រថយន្តមន្ទីរពិសោធន៍ចល័តប្រេងឥន្ធនៈ របស់អគ្គនាយកដ្ឋានកាំកុងត្រូល និងសាខាកាំកុងត្រូលខេត្តកំពង់ធំ បានចុះត្រួតពិនិត្យបរិមាណ និងគុណភាពប្រេងឥន្ធនៈ តាមដេប៉ូ និងស្ថានីយប្រេងនានាក្នុងខេត្ត ដោយបានពិនិត្យ ៩ស្ថានីយ ហើយមាន ៦ដេប៉ូ និងស្ថានីយមិនត្រឹមត្រូវ ដែលក្នុងនោះ ៤ស្ថានីយខុសបរិមាណ និង២ស្ថានីយទៀតខុសគុណភាព និងបរិមាណ។
ក្រុមការងារបានឲ្យម្ចាស់ដេប៉ូ និងស្ថានីយប្រេងឥន្ធនៈ ធ្វើកិច្ចសន្យាជាលើកទីមួយ ឲ្យកែប្រែបរិមាណគុណភាព៕