(ភ្នំពេញ)៖ សរុបព័ត៌មានជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ (ផ្សាយពីថ្ងៃចន្ទ-សុក្រ ចាប់ពីម៉ោង ៧៖០០នាទីយប់)។ រាយការណ៍ព័ត៌មានដោយ៖ កញ្ញា ឆេង សូរិយា, កញ្ញា សំ ស្រីនីត, កញ្ញា យ៉ង់ សក្គុណា, អ្នកនាង កេត សត្យា និងលោក ហួន លីហួ)

 

* ព័ត៌មានជាតិ (Cambodia News)

១៖ យោងតាមសំឡេងឆ្នោត នៃលទ្ធផលបឋមរបស់ គ.ជ.ប បង្ហាញថា អាសនៈព្រឹទ្ធសភាទាំង៥៨ បានទៅលើគណបក្សប្រជាជនកម្ពុជា

២៖ គណបក្សហ៊្វុនស៊ិនប៉ិច,គណបក្សខ្មែររួបរួមជាតិ, គណបក្សយុវជនកម្ពុជា ប្រកាសគាំទ្រ និងទទួលយកលទ្ធផលបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤

៣៖ សម្តេចតេជោ ហ៊ុន សែន ប្រាប់សមាគមខ្មែរ-ចិន ឲ្យរួមគ្នាថែរក្សាសមិទ្ធផលរបស់កម្ពុជានាពេលបច្ចុប្បន្ន

៤៖ គិតត្រឹមថ្ងៃនេះ រថយន្តជិត២០០០គ្រឿង ក្នុងនោះកាត់ទ្រុង២៤គ្រឿង ដឹកសំពីងសំពោង៣១៥គ្រឿង និងពិន័យដឹកលើសទម្ងន់១គ្រឿង នៅទូទាំងខេត្តព្រះវិហារ

៥៖ តុលាការកំពូល ចេញសាលដីកាស្ថាពរ សម្រេចឱ្យលោកស្រី ថាក់ ឡានី ជាប់ពន្ធនាគារ ១ឆ្នាំ៦ខែ ករណីញុះញង់ថា សម្តេចតេជោ សម្លាប់បណ្ឌិត កែម ឡី

៦៖ ចាងហ្វាងផលិតកម្ម «C2go» ផ្ទុះប្រតិកម្មប្រើអាវ «អង្គការខ្ញុំខ្មែរ» ភ្ជាប់ជាមួយនឹងអ្នកនយោបាយ នៅក្នុងប្រទេសអូស្រ្តាលី!

៧៖ Facebook Page របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ត្រូវបានជនអនាមិក លួច (Hack) យកទៅគ្រប់គ្រង

* ព័ត៌មានអន្តរជាតិ ( International News)

១៖ បក្សកុម្មុយនីស្ដចិន «ស្នើឱ្យលុបចោល ការកំណត់អាណត្តិប្រធានាធិបតី» នឹងនាំឲ្យលោក ស៊ី ជិនពីង អាចបន្តកាន់តំណែងរហូត

២៖ អាមេរិកអះអាងថា «ត្រៀមខ្លួនចរចាជាមួយកូរ៉េខាងជើងជានិច្ច» តែតម្រូវបោះចោលនុយក្លេអ៊ែរសិន!

៣៖ អតីតអ្នកកាសែតមួយរូប «ជាប់ឈ្មោះជាឧបនាយករដ្ឋមន្ត្រីអូស្ត្រាលីថ្មី» បន្ទាប់ពីអ្នកមុនត្រូវបានរឿងអាស្រូវផ្លូវភេទ រុញច្រានចេញពីតំណែង

៤៖ ទោះបី UN អនុម័តបទឈប់បាញ់គ្នានៅស៊ីរី តែស៊ីរីនៅតែបន្តបាញ់ដដែល និងនាំឲ្យមនុស្សស្លាប់កើនដល់ ៥០០នាក់!

៥៖ ដូណាល់ ត្រាំ៖ «អគ្គមេបញ្ជាការយោធាអាមេរិកទាំងអស់ នឹងពេញចិត្តចំពោះគំរោងធ្វើព្យុហយាត្រាយោធាធំសម្បើម»

៦៖ លោក ពូទីន ចុះហត្ថលេខាផ្គត់ផ្គត់សព្វាវុធច្រើនប្រភេទ រួមទាំងគ្រឿងយន្តឆ្លាតវៃ និងប្រព័ន្ធស៊ើបការណ៍សម្ងាត់

៧៖ ទីក្រុងម៉ូស្គូព្រួយបារម្ភជាខ្លាំងចំពោះ «ការគំរាមធ្វើអន្តរាគមន៍យោធា ទៅលើរដ្ឋាភិបាលស៊ីរី» បន្ទាប់ពីដំណោះស្រាយ UN ទើបតែចេញ

៨៖ ទីក្រុងព្យុងយ៉ាងច្រឡោត និងព្រលយមួយឃ្លា៖ «លោក ហ្គួទែរែស ធ្វើខ្លួនមិនសមឋានៈជាប្រធាន UN នោះឡើយ» ៕