ជូនដំណឹង! បេឡាជាតិអតីតយុទ្ធជន នឹងបើកប្រាក់របបសន្តិសុខសង្គមប្រចាំខែកុម្ភៈ ឆ្នាំ២០១៨ ជូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ចាប់ពីម៉ោង២រសៀល ថ្ងៃទី២៨ ខែកុម្ភៈតទៅ
26-02-2018 18:46
(ភ្នំពេញ)៖ បេឡាជាតិអតីតយុទ្ធជន នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នឹងបើកប្រាក់របបសន្តិសុខប្រចាំខែកុម្ភៈ ឆ្នាំ២០១៨ ជូនអតីតយុទ្ធជនគ្រប់ប្រភេទ និងគ្រួសារអតីតយុទ្ធជន ចាប់ពីម៉ោង២រសៀល ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨តទៅ តាមប្រព័ន្ធធនាគារកាណាឌីយ៉ា និងធនាគារអេស៊ីលីដា នៅទូទាំងប្រទេស។
ចំពោះការបើកប្រាក់របបសន្តិសុខសង្គមខាងលើនេះ អតីតយុទ្ធជនទាំងអស់ត្រូវយកភ្ជាប់មកជាមួយ នូវសៀវភៅគណនី និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬកាត ATM ដើម្បីប្រើប្រាស់ បើកនៅតាមទូរ ATM របស់ធនាគារដៃគូខាងលើ នៅទូទាំងប្រទេស។
បើតាមសេចក្តីជូនដំណឹង ក្នុងករណីមានបញ្ហាផ្សេងៗ សូមមេត្តាជូនដំណឹងមកបេឡាជាតិអតីតយុទ្ធជន តាមប្រព័ន្ធទូរស័ព្ទលេខ ០២៣ ២១៣ ៥៨០៕