(ព្រះសីហនុ)៖ មេធាវី ភិន ឈុនទៀង និងមេធាវី យ័ន ស៊ីណាល់ ដែលជាមេធាវីតំណាង ដោយអាណត្តិឲ្យអង្គភាពកងទ័ពជើងទឹក នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានចេញមុខបំភ្លឺ បន្ទាប់ពីមានប្រជាពលរដ្ឋ១២គ្រួសារ នៅភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុង ក្រុងព្រះសីហនុ ដែលអះអាងថា ពួកគាត់ប្រឈមនឹងការបាត់បង់លំនៅឋាន ដីចំការ និងមុខរបររកស៊ី ដោយសារការរំលោភបំពាន ពីកងទ័ពជើងទឹក។

តាមការបញ្ជាក់របស់លោកមេធាវី ភិន ឈុនទៀង ដីដែលប្រជាពលរដ្ឋអះអាងថា កាន់កាប់ស្របច្បាប់នោះ គឺមិនពិតឡើយ តាមពិតទៅជាដីទាំងនោះ ត្រូវបានឲរាជរដ្ឋាភិបាល សម្រេចជាដីរបស់រដ្ឋ សម្រាប់មូលដ្ឋានកងទ័ពជើងទឹក ដែលមានឯកសារបញ្ជាក់ច្បាស់លាស់ និងពិតប្រាកដ។

តាមលិខិតមេធាវីតំណាងទ័ពជើងទឹកបានបញ្ជាក់ទៀតថា ដីទាំងនោះគឺក្នុងដីចំនួន១៩១ហិកតា រាជរដ្ឋាភិបាល កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១២ បានកំណត់ឲ្យរក្សាទុក សម្រាប់ធ្វើមូលដ្ឋាន កងទ័ពជើងទឹក។ បន្ទាប់ពីទទួលបានដីចំនួន១៩១ហិកតានោះមក កងទ័ពជើងទឹកនៅមិនទាន់ បានប្រើប្រាស់ដីនេះ តាមតម្រូវការរបស់កងទ័ពនៅឡើយទេ។ ទើបតែថ្មីៗនេះ ដោយមានតម្រូវការចាំបាច់ ក្នុងការប្រើប្រាស់ដី កងទ័ពជើងទឹក ក៏បានចេញសេចក្តីសម្រេចបង្កើតគណៈកម្មការត្រួតពិនិត្យដីធ្លី នៅកោះរ៉ុងសន្លឹមរបស់កងទ័ពជើងទឹក ហើយគណៈកម្មការនេះ ក៏ចុះធ្វើការត្រួតពិនិត្យ និងដោះស្រាយលើទីតាំងដីនេះ ឃើញថា ដីចំនួន៩០ហិកតា ត្រូវបានកាន់កាប់ដោយជនអនាធិបតេយ្យចំនួនតូច។

ខាងក្រោមនេះ ជាឯកសារទាំងស្រុង ពាក់ព័ន្ធការកំណត់របស់រាជរដ្ឋាភិបាល ប្រគល់ដីចំនួន១៩១ហិកតាឲ្យកងទ័ពជើងទឹក៖